adverise with khmeread 13823214 262476757466778 657755247 n

ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ត្រូវ​តុលាការ​ឃុំខ្លួន​ពីបទ​ប៉ង​រំលោភ​

    កំពង់ចាម ៖ ក្មេងប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​ ត្រូវបាន​លោក ប៉ុក សុវណ្ណ​មុនី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម ចេញ​ដីកា​បង្គាប់ឱ្យ​ឃុំខ្លួន​លេខ​៤២៧ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ សម្រេច​ឃុំខ្លួន​នៅក្នុង​គុក​ខេត្តកំពង់ចាម។​

    ប៉ូលិស​បាន​ចាប់ខ្លួន​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​ដែល​ប្រព្រឹត្ត​កាល​ពីថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុកចំកា​រលើ ខេត្តកំពង់ចាម​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុកចំការ​លើ បាន​ប្រើប្រាស់​ជំនាញ​បង្ក្រាប​ករណី​ប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ ០១​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ផូ ឡៃ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ​ ទី​លំនៅ​សព្វថ្ងៃ​នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុកចំកា​រលើ ខេត្តកំពង់ចាម​។​

    បច្ចុប្បន្ន​ជនជាប់ចោទ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ចាម​រួចរាល់​ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ទៅតាម​ប​ញ្ញ​តិ្ត​ច្បាប់​មាត្រា​២៧​ និង​មាត្រា​២៣៩​នៃ​ក្រមព្រហ្មទណ្ឌ៕


 

adverise with khmeread

មតិយោបល់