adverise with khmeread Untitled 1

បុរស​ទីមួយ​នៅ​អង់គ្លេស​វះកាត់​ប្តូរ​ដៃ​ទាំង​គូ បន្ទាប់ពី​រងរបួស​ដា​ច់​ដៃ​នៅ​ម៉ាស៊ីន​កៀប​ដែក​

    ​បុរស​ដំបូង​ក្នុងប្រទេស​អង់គ្លេស​ដែល​វះកាត់​ប្ដូរ​ដៃ​ទាំង​គូ ឥឡូវ​អាច​ចាប់​ដប​ស្រា​បៀរ​បាន និង​អាច​ពាក់អាវ​ជាមួយនឹង​ប៊ូល​តុង​ពិត ម្ដង​ទៀតហើយ​។​

​    ​លោក Chris King វ័យ ៥៧ ឆ្នាំ បាន​បាត់​បង់ដៃ​របស់គាត់​ទាំង​គូ លើកលែងតែ​មេដៃ​ប៉ុណ្ណោះ ក្នុង​ឧបទ្ទវហេតុ​មួយ​ទាក់ទង​នឹង​ម៉ាស៊ីន​កៀប​ដែក​នៅ​កន្លែងធ្វើការ​របស់គាត់​កាលពី​បី​ឆ្នាំមុន​។​

​    ​ឥឡូវ​គាត់​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​វះកាត់​ប្ដូរ​ដៃ​ទាំង​គូ​ក្នុងប្រទេស​អង់គ្លេស​។​

​    ​ដោយ​ធូរស្បើយ​បន្ទាប់ពី​មានការ​វះកាត់​ដោយ​អ្នកជំនាញ​វះកាត់​នៅ​មន្ទីរពេទ្យ Leeds General ហើយ​គាត់​និយាយថា "​ខ្ញុំ​មិនដែល​ចង់បាន​អ្វីដែល​ប្រសើរ​ជាង​នេះ​នោះទេ​។ វា​ល្អ​ជាង​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទៅទៀត ដោយសារ​បានដៃ​ប្រើ​ម្ដងទៀត​"​។​

​    ​ពេលនេះ​លោក King បាន​ទៅធ្វើ​នៅ​ក្រុមហ៊ុន Eaton Lighting ក្នុង​ទីក្រុង Doncaster ជា​កន្លែង​ដែលមាន​ឧបទ្ទវ​ហេតុនេះ​កើតឡើង​។ គាត់​អាច​ចងចាំ​ទុក្ខលំបាក​នោះ​យ៉ាងច្បាស់ ប៉ុន្ដែ​គាត់​និយាយថា​វា​មិនបាន​ឈឺចាប់ និង​រន្ធត់​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់