adverise with khmeread 13816797 262485504132570 677382202 n

ចាប់​ក្រុម​ជួញដូរ​គ្រឿងញៀន​៤​នាក់​ជាមួយ​វត្ថុតាង​ដ៏​ច្រើន​

    ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​និង​កាំភ្លើង​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់​​ខ្លួន​នៅវេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃទី​២១ ​កក្កដា​ ឆ្នាំ​២០១៦​ ខណៈពេល​ចុះ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​នៅផ្ទះ​ជួល ភូមិ​កណ្តាល និង​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា មនុស្ស​៤​នាក់​ដែល​បាន​ឃាត់ខ្លួន​១-​ឈ្មោះ ​អេង ចាន់​វុត្ថា ​ភេទ​ប្រុស អាយុ២១​ឆ្នាំ មុខរបរ​គ្មាន, ២-​ឈ្មោះ សែម រ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​គ្មាន, ៣- ឈ្មោះ ​កែវ សូ​នី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​លក់ដូរ និង​៤-​ឈ្មោះ មឿ​ច សា​មៀន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​គ្មាន។ ជន​ទាំង​០៤​នាក់ ស្នាក់នៅ​ផ្ទះជួល ភូមិ​កណ្តាល សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ ពីបទ​ជួញដូរ និង​ប្រើប្រាស់គ្រឿង​ញៀន​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​គ្រឿងញៀន​ប្រភេទ​ទឹកកក​ចំនួន​៥១​កញ្ចប់ (០២​កញ្ចប់​ធំ​,៤៩​កញ្ចប់​តូច​), អាវុធខ្លី​K៥៤ ​មួយ​ដើម​លេខ​13000050 គ្រាប់​ចំនួន​២១​គ្រាប់​, ដាវ​សាំ​ម៉ូ​រ៉ៃ​ចំនួន​០៧​ដើម​,​ កណ្តៀវ​០១, កាំបិត ប៉័ងតោ​០២, ​ស្នាប់ដៃ​០១, ​ជញ្ជីង​ថ្លឹង​, ថ្នាំញៀន​០១​គ្រឿង​,​ ជញ្ជីងប៉ុង​តូច​០១​គ្រឿង​, ស្លាក​លេខ​រថយន្ត​ចំនួន​០១​សន្លឹក​លេខ​ភ្នំពេញ 2H-4260, ស្លាក​លេខ​ម៉ូតូ​ចំនួន​០២​សន្លឹក ​(​តាកែវ 1K8468& ខ​.​ម 1-7166), ​កុំ​ព្យួ​ទ័​រ​យួរដៃ​ចំនួន​០១​គ្រឿង​, ១/​ម៉ូតូ​ម៉ាក​ DUKE ពាក់​ស្លាក​លេខ​ភ្នំពេញ ​1FV-6903, ២/ម៉ូតូ​ម៉ាក ​HONDA-SL​វពាក់​ស្លាក​លេខ ភ្នំពេញ​1BA-4440,​ រថយន្ត​០១​គ្រឿង​ម៉ាក CILICA ពណ៌​ខ្មៅ​-​ក្រហម ស្លាក​លេខ​ភ្នំពេញ​2AF-1754​ និងឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។

    បច្ចុប្បន្ន ប៉ូលិស​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់៕

adverise with khmeread

មតិយោបល់