adverise with khmeread 1

​ចិន​នឹង​ទទួលបាន​យន្តហោះ​ចម្បាំង​លឿន​បំផុត​លើ​ពិភពលោក​ពី​រុស្ស៊ី​នៅ​ចុងឆ្នាំ​នេះ​

​    ​ប្រទេស​ចិន​រង់ចាំ​ការមកដល់​របស់​យន្ត​ហោះ​ចម្បាំង Sukhoi Su-35S ចំនួន ២៤ គ្រឿង​នៅ​ចុងឆ្នាំ​នេះ​ឬក៏​ដើមឆ្នាំ ២០១៧ ខណៈ​យន្តហោះ​ទាំងនេះ​ត្រូវ​ប្រទេស​រុស្ស៊ី​ចាត់ទុកថា​ជា​យន្តហោះ​ចម្បាំង​កម្រិត ៤,៥ ដ៏​អស្ចារ្យ​ជាងគេ​ក្នុង​ពិភពលោក ហើយ​វា​ថែមទាំង​ល្អ​ជាង​យន្តហោះ F-15 Eagle និង F/A-18 Hornet របស់​សហរដ្ឋអាមេរិក​ទៅទៀត​។​

​    ​ចិន​គឺជា​អតិថិជន​បរទេស​ទីមួយ​ដែល​ទិញ​កំពូល​យន្តហោះ​ចម្បាំង​នេះ​។ កិច្ចព្រមព្រៀង​នេះ​គឹ​មានតម្លៃ​ប្រហែល ២ ពាន់​លាន​ដុល្លារ​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​    ​យន្តហោះ​បើក​រយៈ​ចម្ងាយ​ឆ្ងាយ Su-35S នេះ​អាច​បើក​បាន ៣.៦០០ គីឡូម៉ែត្រ​ដោយ​មិនចាំបាច់​មាន​ធុងសាំង​បន្ថែម​ខាងក្រៅ ដែល​អនុញ្ញាតឱ្យ​វា​ហោះ​ទៅ​ទីក្រុង​ម៉ានីល​និង​បក​មក​ខេត្ត​ហៃ​ណាន​វិញ​យ៉ាង​ងាយស្រួល​។ ល្បឿន​អតិបរមា​របស់​វា​គឺ ២៥០០ km/h​។​

​    ​តាម​របាយការណ៍​បាន​និយាយថា ហេតុផល​ចម្បង​របស់​ចិន​ចំពោះ​ការ​ទិញយក Su-35 គឺ​ដោយសារ​ម៉ាស៊ីន​វា​មាន​សន្ទុះ​ខ្លាំង​។ បើទោះជា​កំពុង​អភិវឌ្ឍ យន្តហោះ​ចម្បាំង​ជំនាន់​ទី​បួន បច្ចេកវិជ្ជា​របស់​ចិន​នៅតែ​ដើរ​ពីក្រោយ​រុស្ស៊ី​និង​លោកខាងលិច​ខាង​ផ្នែក​ម៉ាស៊ីន​ដែលមាន​សមត្ថភាព​ខ្ពស់​។​

​    ​មានការ​រំពឹងទុក​ថា បន្ទាប់​ពីនេះ​ចិន​នឹងមិន​កុ​ម្ម៉ុ​ង Su-35 ទៀត​នោះទេ ប៉ុន្តែ​ជំនួស​មកវិញ​ពួកគេ​នឹង​ផ្តោតលើ​កម្មវិធី​ប្រយុទ្ធ​កម្រិត​ខ្ពស់​របស់ខ្លួន ជាពិសេស យន្តហោះ​ចម្បាំង​ជំនាន់​ទី​ប្រាំ​ដូចជា Chengdu J-20 ជាដើម​៕

adverise with khmeread
ប្រភព៖ yibada

មតិយោបល់