adverise with khmeread 1

ស្ងាត់ៗ​អ្នកមាន​បុណ្យ​បំបាក់​ក្លឹប​យក្ស​ក្នុង​តំបន់​អឺរ៉ុប​ផុយៗ​ដើម្បី​ដឹក​ដៃ​តារា​លេចធ្លោ​វ័យក្មេង​របស់​ព័រ​ទុយ​ហ្គា​ល់​មក​ក្លឹប​ខ្លួន​

​    ​ក្លឹប​អ្នកមាន​បុណ្យ Barcelona បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​តម្លៃ ៤១​លាន​ផោន (​ជាង​៥៥​លាន​ដុល្លារ​) ជាមួយ Valencia សម្រាប់​ខ្សែបម្រើ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់ Andre Gomes ។​

​    ​តារាបាល់ទាត់​វ័យ ២២​ឆ្នាំ​រូបនេះ​បានក្លាយ​ទៅជា​គោលដៅ​របស់​សេះបង្កង់ Juventus ដើម្បី​ជំនួស​តំណែង​របស់ Paul Pogba ដែល​ជិត​ទៅ Man Utd​។​

​    ​ក្រុម​យក្ស​អ៊ីតាលី​មួយ​នេះ​បានស្នើ​តម្លៃ​ទិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ប៉ុន្តែ​ពួកគេ​បាន​បាត់បង់​ឱកាស​ទៅលើ​តារា​កំពុង​លេចធ្លោ​រូបនេះ ដោយសារ​ម្ចាស់​ជើងឯក​លី​ក​កំពូល​អេ​ស្ប៉ា​ញ​ឱ្យ​ថ្លៃ​ខ្ពស់ជាង​។​

​    ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ គណនី​បណ្តាញ​សង្គម​ផ្លូវការ​របស់​ក្លឹប Barcelona បាន​បញ្ជាក់ថា "​កីឡាករ​រូបនេះ​នឹង​ចុះ​កិច្ចព្រមព្រៀង​ហើយ​បង្ហាញខ្លួន​ក្នុងនាម​ជា​កីឡាករ​ថ្មី​របស់ Barcelona នា​សប្តាហ៍​ក្រោយ​"​។​

​    ​Real Madrid, Manchester City និង Inter Milan ក៏​សម្លឹង​ឃើញ​កីឡាករ​ដែល​ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​រូប​នេះដែរ ប៉ុន្តែ​វា​បានត្រឹមតែ​បំផ្លាញ​ទៅវិញ​ដោយ​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក La Liga តែប៉ុណ្ណោះ​៕

 

adverise with khmeread
ប្រភព៖ daily mail

មតិយោបល់