adverise with khmeread 13814478 262522677462186 366737998 n

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបីនាក់ពីបទលួចទូក

    កណ្ដាល ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ពាក់ព័ន្ធករណីអំពើលួចទូកតរូវប៉ូលិសចាប់ខ្លួននៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦វេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ នៅចំណុចភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា ជនរងគ្រោះជាម្ចាស់ទូកឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករ មានទីលំនៅភូមិ-ឃុំ កើតហេតុ។

    ចំណែកជនល្មើសមានគ្នា ៣នាក់៖ ១-ឈ្មោះ ម៉ាត់ រហ្វាត ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាដកមានទីលំនៅ ភូមិគីឡូ៩ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ឃាត់ខ្លួន), ២-ឈ្មោះ ស្លេះ លី ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (រត់គេចខ្លួន), ៣-ឈ្មោះ ទីន រីត ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល (រត់គេចខ្លួន)។

     ប៉ូលិសបន្តថា នៅវេលាម៉ោង១ រំលងអាធ្រាត្រមានជនល្មើសទាំង០៣នាក់ បានជិះម៉ូតូ១គ្រឿងចេញពីផ្ទះឈ្មោះ ស្លេះ លីនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឆ្ពោះមកភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

    រហូតដល់ម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈ្មោះ ម៉ាត់ រហ្វាត និងឈ្មោះ ទីន រីត បានដើរចុះទៅមាត់ច្រាំងទន្លេឃើញទូក០២គ្រឿងហើយបានចុះស្រាយចំណងទូក ដែលជនរងគ្រោះចងភ្ជាប់នឹងបង្គោលជិះយកចេញ បានចម្ងាយប្រហែល ១០០ម៉ែត្រ ជនរងគ្រោះឃើញ
ជិះទូកដេញតាមឃាត់ខ្លួនឈ្មោះ ម៉ាត់ រហ្វាត។ ចំណែកឈ្មោះ ទីន រីត បានលោតទឹករត់គេចខ្លួន ចំពោះឈ្មោះ ស្លេះ លី នៅលើគោកបានជិះម៉ូតូគេចខ្លួនបាត់។

    បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់