adverise with khmeread 13815021 1017056788409236 1849157514 n

នារី​រូប​ស្រស់​ម្នាក់ ចងក​សម្លាប់ខ្លួន ដោយសារ​សង្សារ​បែកចិត្ត​

    ​សៀមរាប ៖ នារី​វ័យក្មេង​ម្នាក់​បានសម្រេច​ចិត្ត ចងក​ធ្វើ អត្តឃាត​ខ្លួនឯង ដោយ​យកខ្សែ​លី​ឡុង ពណ៌​ខ្មៅ ចង​ជាប់​ទៅនឹង ធ្នឹម​ផ្ទះ​កម្ពស់​ប្រហែល​២​ម៉ែត្រ ដែល​ករណី​ចងក​នេះ កើតឡើង កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប​។​

​    ​មន្ត្រីប៉ូលិស​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ពេជ្រ ស្រី​នាង អាយុ​១៧​ឆ្នាំ មានមុខ​របរ ជា​កម្មករ​ទឹកបរិសុទ្ធ និង​មាន​ស្រុកកំណើត នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាបាគង ខេត្តសៀមរាប ពិតជា​បាន ចងក​ធ្វើអត្តឃាត​មែន​។​
 
​    ​ប៉ូលិស​បន្តថា មូលហេតុ​ដែលនាំ​ឱ្យនារី​វ័យក្មេង សម្រេចចិត្ត​ចងក នេះ​ដោយសារ​មាន​វិប្បត្តិ​ស្នេហា និង​គ្មាន​ដំណោះស្រាយ​ដោយ​សង្សា​បែកចិត្ត​។ 

​    ​ក្រោយពី​បានពិនិត្យសាកសពរួច​សមត្ថកិច្ច​ បានប្រគល់​សព​ជូនក្រុមគ្រួសារ​យកទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅ​ស្រុកកំណើត៕​

adverise with khmeread

មតិយោបល់