adverise with khmeread 3661284e00000578 3701825 image a 4 1469120124463

ជើងកាងក្នុងក្រុម? Zlatan ចង់ពាក់លេខ ៩ ដោយបង្ខំឱ្យអ្នកពាក់លេខ ៩ចាស់ប្តូរទៅលេខ ១១វិញ

    Zlatan Ibrahimovic បានចាប់យកអាវលេខ ៩នៅក្រុមបិសាចក្រហម Manchester United ខណៈដែលម្ចាស់លេខអាវចាស់មួយនេះគឺ Anthony Martial បានប្តូរទៅពាក់លេខ ១១វិញ។

    ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ បានប្តូរលេខអាវក្នុងចំណោមលេខ ៨, ៩ និងលេខ ១០នៅក្នុងអាជីពរបស់គាត់ ប៉ុន្តែដោយសារលេខអាវទាំងបីមានអ្នកពាក់រួចជាស្រេចនៅទឹកដី Old Trafford គាត់ត្រូវតែយកលេខផ្សេង។ 

    ប៉ុន្តែ Martial បានប្តូរទៅលេខ ១១ ខណៈដែល Adnan Januzaj ដែលពាក់លេខ ១១ ត្រូវពាក់លេខ ១៥ជំនួសវិញ។ Juan Mata បានរក្សាតំណែងលេខ ៨របស់ខ្លួនដដែល ហើយប្រធានក្រុម Wayne Rooney ក៏នៅតែទទួលសិទ្ធិពាក់លេខ ១០ផងដែរ៕

adverise with khmeread

មតិយោបល់