adverise with khmeread Index

ជនសង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ខណ្ឌដង្កោ​ឃាត់ខ្លួន​មាន​ថ្នាំញៀន​១០​កញ្ចប់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ ឃាត់ខ្លួន​បន្ទាប់ពី​ឆែកឆេរ​រកឃើញ​មាន​សារធាតុ​ញៀន​នៅក្នុង​ម៉ូតូ​១០​កញ្ចប់​កាលពី​វេលា​ម៉ោង ៦​និង ៣០​នាទី យប់​ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
    មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជួង វិ​សិទ្ធ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​រលួស សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
     មន្ត្រី​អា​វុ​ហត្ថ​បន្តថា មុនពេល​ឃាត់ខ្លួន​កម្លាំង​អាវុធហត្ថ​បាន​ចុះ​ល្បាត​ក្នុងភូមិ​
​សាស្ដ្រ​របស់ខ្លួន ខណៈនោះ​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញៈ 1AF- 3774 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​
     លុះ​មកដល់​មុខ​ក្លោងទ្វា​វត្ដ​ព្រះ​ធាតុ​កម្លាំង​អាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួន​ក្រោយមក​បានធ្វើ​ការឆែកឆេ​រ​រកឃើញ​មាន​សារធាតុ​ញៀន​(​ក្រាម​ស​ថ្លា ) ចំនួន ១០​កញ្ចប់​តូច រួមជាមួយ​លុយ​ដុល្លារ​ចំនួន ៨៥ ដុល្លា កាត​គ្រី​ម៉ូតូ ១ លុយ​ខ្មែរ​ចំ​នួ​យ ១៧៦៩០០​រៀល និង ទូរ​សព្ទ័​ម៉ាក សាំ​ម​សុង ពណ៌​ខ្មៅ ១​គ្រឿង ។​
     ក្រោយមក កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ​នាំយក​ជនសង្ស័យ​ខាងលើ​បញ្ជូន​ទៅកាន់ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាក​សួរនាំ​បន្ថែម និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់