adverise with khmeread Isis getty

អ្នកវិទ្យាសាស្ត្រ​និយាយថា សាសនា​ជាដើម​ចម​នៃ​ជម្លោះ​តាំងពី​ជាង ២០០០ ឆ្នាំមុន​មកម្ល៉េះ​

    ​អ្នកវិទ្យាសាស្ត្រ​និយាយថា ជម្លោះសាសនា​បានធ្វើឱ្យ​សង្គមមនុស្ស​បែកបាក់​គ្នា​អស់​រយៈពេល​ជាង ២០០០ ឆ្នាំ​មកហើយ​។​

​    ​ការសិក្សា​ផ្នែក​នរ​វិទូ​ទៅលើ​ទីតាំង​បុរាណវត្ថុ​ម៉ិ​ក​ស៊ិ​ក​តាំងពី ៧០០ ឆ្នាំមុន​គ​.​សបាន​បង្ហាញថា ផ្ទុយ​នឹង​ជំនឿ​ជា​យូរហើយ​ថា​សាសនា​បាន​បង្រួបបង្រួម​សង្គមមនុស្ស​តាំងពី​ជំនាន់​មនុស្ស​កកើត​ដំបូង​។​

​    ​ធាតុពិត អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ University of Colorado និង University of Central Florida ជឿថា ការយល់ឃើញ​នេះ​មិនមែនជា​ការពិត​នោះទេ​។​

​    ​បន្ទាប់ពី​ស្រាវជ្រាវ​ដល់ទី​កន្លែង​អស់​ជាច្រើន​ឆ្នាំ​នៅ​ជ្រលង​ភ្នំ Rio Verde និង Oaxaca នៅ​ឆ្នេរសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​ប្រទេស​ម៉ិ​ក​ស៊ិ​កមក សាស្ត្រាចារ្យ​លោក Arthur A.Joyce និង Sarah Barver បាន​រកឃើញថា ពិធីបុណ្យ​សាសនា​តាម​តំបន់​បាន​ជួយ​បង្កើត​បណ្តាញ​សហគមន៍​ខ្នាតតូច​ដ៏​ខ្លាំងក្លា ដែល​ធ្វើឱ្យ​អាក់ខាន​ដល់​ការអភិវឌ្ឍ​ស្ថាប័នរដ្ឋ​ធំៗ​។​

​    ​ក្នុងអំឡុងពេល​សិក្សា​ស្រាវជ្រាវ ពី​ឆ្នាំ ៧០០ មុន​គ​.​ស ដល់ ឆ្នាំ ២៥០ ក្រោយ​គ​.​ស ពួកគេ​បាន​រកឃើញថា​ពួក​ឥស្សរជន​មានអំណាច​បាន​គ្រប់គ្រង​សាសនា និង​គ្រប់គ្រង​ទំនាក់ទំនង​រវាង​សហគមន៍​និង​ព្រះ​របស់​ពួកគេ ជាហេតុ​នាំឱ្យមាន​ជម្លោះ​ជាមួយនឹង​មេដឹកនាំ​សហគមន៍​ទាំងនោះ​។​

​    ​រឿងនេះ​បាន​នាំឱ្យមាន​ការបង្កើត​រដ្ឋ​ក្នុង​តំបន់​មួយ​លើ​កំពូលភ្នំ ដោយមាន Monte Alban ជា​រដ្ឋធានី​របស់ខ្លួន​។​

​    ​ជម្លោះសាសនា​នៅ​ជ្រលង​ភ្នំ Rio Verde ទីបំផុត​នាំ​ដួលរលំ​រដ្ឋ​ថ្មី​មួយ​នេះ ជាមួយនឹង​ប្រាសាទធំៗ​ដែល​បាន​សាងសង​ក្នុង​ឆ្នាំ ១០០ ក្រោយ​គ​.​ស​. ត្រូវបាន​បោះបង់ចោល​វិញ​នៅ​មួយ​សតវត្សរ៍​ក្រោយមក​។​

​    ​លោក Joyce និយាយថា "​ទាំង​ជ្រលង​ភ្នំ Oaxaca និង Rio Verde សាសនា​គឺ​សំខាន់​ណាស់​ក្នុង​ការកសាង​ទីក្រុង​និង​រដ្ឋ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្ដែ​តាមរយៈ​វិធី​ផ្សេងៗ​គ្នា​"​។​

​    ​លោក Joyce បន្តថា "​ដោយយោង​លើ​តួនាទី​ដ៏​សំខាន់​របស់​សាសនា​ក្នុងសង្គម និង​នយោបាយ​សព្វថ្ងៃ គេ​គ្មានអ្វី​ត្រូវ​ភ្ញាក់ផ្អើល​ចំពោះ​ជម្លោះសាសនា​តាំងពី​រាប់ពាន់​ឆ្នាំ​មក​នោះទេ​"៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់