adverise with khmeread 1 %281%29

Jose Mourinho កំពុងលេងល្បិចទាក់ក្ដាន់ ដាក់សេះបង្កង់

    Jose Mourinho បានព្រមានទៅសេះបង្កង់ Juventus ថាបិសាចក្រហម Manchester United នៅមានគោលដៅជំនួស Paul Pogba ប្រសិនបើក្លឹបទាំងពីរមិនអាចយល់ព្រមគ្នាជុំវិញកិច្ចព្រមព្រៀងផ្ទេរតម្លៃឯតទគ្គកម្មពិភពលោក ១០០លានផោន (ជាង១៣១លានដុល្លារ)
ទេនោះ។

    បិសាចក្រហមបានយល់ព្រមតម្លើងកញ្ចប់ទឹកប្រាក់របស់ពួកគេសម្រាប់ Pogba ក្នុងតម្លៃ ៩២លានផោន (ជាង១២១លានដុល្លារ) ប៉ុន្តែសេះបង្កង់បានទាមទារតម្លៃបន្ថែមទៀត បន្ទាប់ពីទទួលស្គាល់ថាខ្សែបម្រើអន្តរជាតិបារាំងរូបនេះបានមានគោលបំណងចង់ចាកចេញពីអ៊ីតាលី។

    Pogba ដែលបានចាកចេញពីបិសាចក្រហមក្នុងកិច្ចព្រមព្រៀងមិនមានតម្លៃខ្លួនកាលពីឆ្នាំ ២០១២ ត្រូវបានគេជឿថាបានយល់ព្រមជាមួយលក្ខខណ្ឌផ្ទាល់ខ្លួននៃកម្រៃប្រាក់ឈ្នួល ២២ម៉ឺនផោន (ជាង២៩ម៉ឺនដុល្លារ) ក្នុងមួយសប្តាហ៍ ក្នុងការត្រឡប់ទៅកាន់ទឹកដី Old Trafford វិញ ប៉ុន្តែកិច្ចព្រមព្រៀងសម្រេចចុងក្រោយនៅកំពុងចរចានៅឡើយ។

    ប៉ុន្តែភ្នាក់ងាររបស់គាត់ គឺលោក Mino Raiola បានប្រើប្រាស់បណ្តាញសង្គម Twitter
នាពេលកន្លងទៅដើម្បីបដិសេធថាក្លឹបបានបានឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពី Mourinho បានព្រមានថាគាត់ និងអនុប្រធាននាយកប្រតិបត្តិលោក Ed Woodward អាចសម្លឹងមើលទៅកន្លែងផ្សេងទៀត៕

adverise with khmeread

មតិយោបល់