adverise with khmeread 2832632.main image

Mna City, Barcelona និង PSG កំពុងប្រជែងគ្នាដណ្តើម Gabriel

          កីឡាករ Gabriel Jesus ត្រូវ​បាន​គេ​ចាត់ទុក​ថា​ ជា​ Neymar ទី២ ហើយ​គេជឿថា ជា​ក្តីសង្ឃឹមថ្មី​របស់​វិស័យ​បាល់ទាត់​ប្រេស៊ីល។

ក្លឹបធំៗកំពុងតែប្រជែងគ្នាដើម្បីផ្ទេរកីឡាករវ័យក្មេងរូបនេះ។ ក្លឹប City ​បាន​នាំមុខ​គេ​ក្នុងការ​ប្រជែងនេះ​ហើយ​អាចនឹងចំណាយ​ប្រាក់​រហូត​ដល់​២០​លាន​ផោន​ បូករួម​ប្រាក់​៨​លានផោន​បន្ថែ​មទៀត​នៅ​ក្នុង​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​កីឡាករ​វ័យ​ក្មេង​រូបនេះ។

          ​ក្លឹប Barcelona, Real Madrid, Inter Milan ​និង​ក្លឹបយក្ស​បារាំង Paris Saint-Germain ក៏កំពុងបង្ហាញ​ការចាប់អារម្មណ៍​លើកីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ​ផងដែរ។ ដូច្នេះការប្រជែង​យក​កីឡាករ​រូបនេះ​គឺពិតជា​ស្វិតស្វាញណាស់។​ ហើយ​ដោយសារតែ​មាន​ការប្រកួត​ប្រជែងនេះ​បាន​ធ្វើ​ឲ្យតម្លៃ​ខ្លួនរបស់​កីឡាករ​រូបនេះកើនឡើង។

Gabriel ​នឹងធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​នៅក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ខែក្រោយនេះ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់