adverise with khmeread Sissoko and pogba 1

Juventus ចង់យក Sissoko មកជំនួសតំណែង Pogba វិញប្រសិនបើគាត់ចាកចេញ

          កីឡាករ Moussa Sissoko របស់ក្លឹប Newcastle បាន​ក្លាយជា​គោលដៅ​ផ្ទេរ​​របស់​ក្លឹប​ Juventus និងក្លឹប Everton ។

          ក្លឹប Juventus អាចនឹង​ទទួល​បាន​ប្រាក់​ច្រើន​សន្ធឹក​សន្ធាប់ ប្រសិន​បើក្លឹប​នេះយល់ព្រម​លក់​ Paul Pogba ទៅឲ្យ​ក្លឹប Man Utd ហើយ ក្លឹប Juventus​ មាន​បំណងចង់ផ្ទេរកីឡាករ ​Sissoko របស់ក្លឹប Newcastle ដោយយល់ថា កីឡាករូប​នេះ​អាចជំនួស​តំណែង​ទំនេរ​របស់ Pogba។

          Sissoko វ័យ២៦​ឆ្នាំបាន​ចុះកិច្ច​ព្រមព្រៀងលេង​ជាមួយ Newcastle កាលពី ឆ្នាំ​២០១៣ ក្នុងតម្លៃ​ត្រឹម​១,៥​លាន​ផោន ដូច្នេះ Newcastle អាចទទួលបាន​ប្រាក់​ចំណេញប្រហែល២០​ដងនៃតម្លៃដើម​​៕

adverise with khmeread

មតិយោបល់