adverise with khmeread Sam 1

Sunderland: បើសហព័ន្ធបាល់ទាត់អង់គ្លេសចង់បានលោក Sam Alladyce ត្រូវបន្ថែមប្រាក់៤លានផោន

          ក្លឹប Sunderland បាន​បង្ហាញជំហរ​តឹងរ៉ឹងនិងបាន​ទាម​ទារកញ្ចប់ថវិកា​ច្រើន​សន្ធឹក​សន្ធាប់ពីសហព័ន្ធ​បាល់​ទាត់​អង់គ្លេស​ជុំ​វិញ​អនាគតគ្រូបង្វឹក លោក​ Sam Allardyce ។

          លោក Sam Allardyce ត្រូវ​បាន​ជ្រើស​រើស​ជាគ្រូបង្វឹក​ជម្រើស​ជាតិ​អង់​គ្លេស​ស្នង​តំណែង​របស់​លោក Roy Hodgson​ ប៉ុន្តែរហូតមក​ទល់ពេល​ គេនៅមិន​ទាន់ឃើញ​មាន​ការ​ប្រកាស​ផ្លូវការ​នៅឡើយ​ទេ។

          លោក Sam ​នៅ​សល់​កិច្ច​សន្យា​មួយឆ្នាំ​ទៀត​ជាមួយក្លឹប Sunderland ។​​សហព័ន្ធបាល់ទាត់​អង់​គ្លេស​ត្រូវ​ចំណាយ​១លាន​ផោន​ ដើម្បីទិញ​ផ្តាច់​កិច្ច​សន្យា​ដែលនៅសល់​របស់​លោក Sam ប៉ុន្តែ Sunderland ចង់​បាន​ច្រើន​ជាងនេះគឺប្រ​ហែល​៤​លាន​ផោន ដើម្បីជាការតបស្នង​និង​ប៉ះប៉ូវ​ការខូចខាត​ដែល​អាចមាន​នៅ​ពេល​បាត់បង់គ្រូបង្វឹក​ ខណៈ​ពេល​ពួកគេ​ជិត​នឹង​ចាប់ផ្តើម​រដូវ​កាល​ថ្មី៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់