adverise with khmeread A0869cb3 f401 4014 99fa 88d7ed0ab7e9

ឡាន​ដឹក​ដី​កិន​កុមារា​អា​យុ​៣​ឆ្នាំ​ស្លាប់​នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នៅ​ថ្ងៃទី​២២ ​កក្កដា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច​ផ្លូវ​លេខ​២១ A ភូមិ​លេខ​២ ​ឃុំ​ស្វាយ​រលំ​ ស្រុក​ស្អាង ខេត្តកណ្ដាល បណ្តាលឱ្យ​របួសធ្ងន់​ហើយ​បាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​ពេទ្យ។

    ប៉ូលិស​និយាយថា ភាគី​រថយន្ដ​ដឹក​ខ្សាច់​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន រុន​មករា ​(​ហៅ​ម៉ាប់​) ម៉ាក​វ៉ុ​ង​ហ្គោ ពណ៌​ខៀវ គ្មាន​ផ្លាកលេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​រត់គេចខ្លួន​)​បាន​បើក​ពី​កើ​តទៅ​លិច។

    លុះ​មកដល់​ចំណុចកើតហេតុ​មាន​ក្មេងប្រុស​ឈ្មោះ ភា​រ៉ា សត្យា អាយុ​៣​ឆ្នាំ នៅក្នុងបន្ទុក មាន​ឪពុក​ឈ្មោះ រិ​ន ភា​រ៉ា អាយុ​៣២​ឆ្នាំ ម្ដាយ​ឈ្មោះ​ ថាច សារ៉ាត់ អាយុ​៣០​ឆ្នាំ មុខរបរកសិករ ទីលំនៅ​បច្ចុប្បន្ន ភូមិ​លេខ​២  ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​រត់​ឆ្លងផ្លូវ​ពី​ជើង​មក​ត្បូង ធ្វើឱ្យ​អ្នកបើកបរ​រថយន្ត​គេច​មិនទាន់ បុក​បណ្ដាល​ឱ្យ​ដួល​រងរបួស​ធ្ងន់ ក្មេងរងគ្រោះ​បាន​ត្រូវ​ក្រុមគ្រួសារ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​កែវ សាន ក៏បាន​ស្លាប់។​

    ចំណែក​រថយន្ត​បាន​យកមក​ទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់ការទៅតាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់