adverise with khmeread 13816738 262662000781587 33551018 n

ចាប់​ឃាតករ​ម្នាក់ទៀត​ដែល​កាប់សម្លាប់​សិស្សសាលា​ជម្ពូ​វ័ន​

    ភ្នំពេញ​ ៖ បក្ខពួក​ឃាតករ​ម្នាក់ទៀត​ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​សិស្សសាលា​ជម្ពូ​វ័ន រហូតដល់​ស្លាប់​នៅក្នុង​ថ្លុកឈាម កាលពី​ជាង​១​ខែ​មុន​កន្លងមកនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពិ​បាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ​បាន​៣​នាក់ ដូច្នេះ​នៅសល់​បក្ខពួក​៤​នាក់​ទៀត​ដែល​ប៉ូលិស​កំពុង​តាម​ចាប់ខ្លួន។​

    ប៉ូលិស​បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ លន់ សេង អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ដែល​ជននេះ​គឺជា​ជន​ទី​៤​ហើយ ដែល​ត្រូវ​ចាប់ខ្លួនបាន​ហើយក៏​ត្រូវបាន​កម្លាំង​ដកហូត​បាន​ដាវ​១​ដើម ដែល​កាប់​ប្រហារ​ទៅលើ​ជនរងគ្រោះ ឈ្មោះ អឿន សា​មន អាយុ​២២​ឆ្នាំ គឺជា​សិស្ស​នៅ​សាលា​ជម្ពូ​វ័ន និង​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍  សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​តាមផ្លូវ​បេតុង​នៅក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ​បន្ទាប់ពី​មក​ថតរូប។​

    គួររំលឹកថា ជនសង្ស័យ​ជា​ឃាតករ​៣​នាក់​ក្នុងចំណោម​៨​នាក់​ដែល​បានធ្វើ​សកម្មភាព​កាប់សម្លាប់​សិស្សសាលា​ជម្ពូ​វ័​ន្ត​ម្នាក់ បណ្តាលឱ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម កាលពី​ជាង​១​ខែ​មុន​កន្លងមកនេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ធ្វើការ​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ម្តុំ​រោងចក្រ​QMI  ផ្លូវលំ ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ក្រោយពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក​មក​នោះ​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ និង​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​បាន​៣​នាក់​ហើយដោយ​ការចាប់ខ្លួន​នោះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ស្រាវជ្រាវ​បន្តបន្ទាប់ ដើម្បី​ស្វែងរក​យុត្តិធម៌ ជូន​ជនរងគ្រោះ​ដែល​ស្លាប់​ទៅនោះ​។​

    ប៉ូលិស​បាន​បន្តថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ ហុង ស៊ុន​អ៊ី ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ​មុខរប​មិន​ពិតប្រាកដ​ស្នាក់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ, ទី​២-​ឈ្មោះ​ សៅ វ​ត្តី ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ មុខរបរ​និង​ស្នាក់នៅ​ដូច​ជនសង្ស័យ​ទីមួយ​ និង​ទី​៣-​ឈ្មោះ ​នឿន មករា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​សំរោង សង្កាត់​សំរោងក្រោម​។​

    ប៉ូលិស​បន្តទៀតថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​១៣ ​មិថុនា ​ឆ្នាំ​២០១៦​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ទៅ​ថតរូប​នៅ​ជិត​ផ្សារ​ជម្ពូ​វ័ន ផ្លូវ​បេតុង ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ។ ថតរូប​ហើយ​ជិះ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​វិញ​ក៏​ជួប​ពួក​ជនល្មើស​ដែលមាន​គ្នា​៨​នាក់​ធ្លាប់​មានទំនាស់​ពាក្យសម្តី​គ្នា​ពីមុន ក៏​ទាញ​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​ចិញ្ច្រាំ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​ ​បន្ទាប់​ពួក​ឃាតករ​ឈាមរាវ​នាំគ្នា​រត់​អស់។​

    ឥឡូវ​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ទន្ទឹមនឹង​បន្ត​តាម​ចាប់​បក្ខពួក​សេសសល់​កំពុង​គេចខ្លួន ដែល​សមត្ថកិច្ច​បាន​ស្គាល់មុខ​អស់ហើយ៕

adverise with khmeread

មតិយោបល់