adverise with khmeread 13820924 262675887446865 1229251242 n

ជាប់គុក​ម្តង​ហើយ​មិន​រាងចាល​...​បន្ត​លួច​ឆក់​ជាប់គុក​ម្តងទៀត​

    ស្ទឹងត្រែង ៖ ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តរតនគិរី​បាន​ឃាត់​បុរស​ម្នាក់​នៅវេលា​ម៉ោង​១២ ​ថ្ងៃទី​២២​ កក្កដា​ ឆ្នាំ​២០១៦​នេះ​ តាម​ដីកា​ពីបទ​លួច​និង​ឆក់។

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ទាំង​២​ខេត្ត​រួមគ្នា​អនុវត្ត​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​លេខ​៦៩២​អ​-​យ ចុះ​ថ្ងៃទី​២៦​ ខែមិថុនា ​ឆ្នាំ​២០១៦ ស្តី​ពីបទ​លួច ហើយ​ប៉ូលិស​ខេត្ត​រតនគ​រី​បានធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​០១​ឈ្មោះ ទី​ញ ជិ​ញ ហៅ អ៊ីង ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ រួច​ប្រគល់​មកឱ្យ​ប៉ូលិស​ខេត្តស្ទឹងត្រែង​ចាត់ការ​តាម​នីតិវិធី។​

    សូមបញ្ជាក់ថា​ ជនសង្ស័យ​ខាងលើនេះ​ជា​មុខសញ្ញា​ចាស់​លួច​ម៉ូតូ​យ៉ាងសកម្ម​ និង​ឆក់​ហើយ​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​ខេត្តស្ទឹងត្រែង​ម្តង​រួចមកហើយ​។​

    ក្នុងករណី​ខាងលើនេះ​ប៉ូលិស​បាន​កសាង​សំណុំរឿង ​និង​បញ្ជូន​ជនសង្ស័យ​​ទៅ​តុលាការ​ចាត់ការ​តម​ច្បាប់​៕

adverise with khmeread

មតិយោបល់