adverise with khmeread 1

​រថយន្ត​មួយគ្រឿង​បើ​កបំ​បុក​ទីសក្ការៈ​បូជា​សាសនា​ហិណ្ឌូ​កណ្តាល​ក្រុង​បាងកក ដែល​ធ្លាប់​ផ្ទុះ​គ្រាប់បែក​លើក​មុន​

​    ​យោងតាម​សារព័ត៌មាន Thai Rath បានឱ្យដឹងថា រថយន្ត Toyota Sedan មួយគ្រឿង​បាន​បាត់បង់​ការគ្រប់គ្រង​និង​បើក​បុក​បរិវេណ​ទីសក្ការៈ​បូជា​មួយ​នៅ​ចំនុច​ផ្លូវ​ប្រសព្វ Ratchaprasong កណ្តាល​ក្រុង​បាងកក​។​

​    ​វិទ្យុ FM 91 Traffic Police បាន​រាយការណ៍​មុននេះ​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន ៥ នាក់​បាន​រងរបួស ប៉ុន្តែ Thai Rath បាន​និយាយថា ចំនួន​ជនរងគ្រោះ​បាន​កើន​ឡើងដល់ ៦ នាក់​។ បើ​យោងតាម Daily News បានឱ្យដឹងថា មនុស្ស​ទាំងនេះ​បាន​កំពុង​បួងសួង​នៅ​ទី​សក្ការៈបូជា​នេះ ពេល​រថយន្ត​នោះ​បើក​បុក​។​

​    ​មេបញ្ជាការ​ប៉ូលិស​ប្រចាំ​តំបន់ Lumpini លោក Pornchai Chalodet បាន​ប្រាប់ AFP អំពី​ហេតុការណ៍​នេះ​ថា "​ស្ត្រី​ម្នាក់ (​ដែល​បង្ក​ឧ​ប​ទ្ទេវ​ហេតុ​) ធ្លាប់មាន​ជំងឺឆ្កួតជ្រូក​ស្របពេល​កំពុង​បើកបរ​ហើយ​មិនអាច​គ្រប់គ្រង​រថយន្ត​បាន​"​។​

​    ​ទីសក្ការៈ Erawan Shrine ធ្លាប់ជា​កន្លែង​បំផ្ទុះ​គ្រាប់បែក​ដែល​បានសម្លាប់​ជីវិត​មនុស្ស​ចំនួន ២០ នាក់​កាលពី​ខែសីហា ឆ្នាំ ២០១៥ និង​បានធ្វើឱ្យ​កក្រើក​ពេញ​ប្រទេស​ថៃ​៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់