Index

ឃាត់ចោរអំបុកចោរអំបែងលួចទូរស័ព្ទ

    ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ក្នុងករណី​ប្រព្រឹត្ត​អំពើ​លួច​ទូរស័ព្ទដៃ​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ៨​និង ៣០​នាទី យប់​ត្រង់ចំណុច​ហាង​ខាង​រ៉ា​អូ​ខេ​ជំនោរ​ជាយក្រុង ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច  សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ លន សិ​ត្រា ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មុខរបរ​បើកហាង​ខារ៉ាអូខេ​ជំនោរ​ជាយក្រុង មាន​ទីលំនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌ ដង្កោ  ។​
    ចំណែក​ជនសង្ស័យ​ឈ្មោះ​ណ​យ ថា​រ៉េ​ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មេការ​បន្ទ​ប់​ខារ៉ាអូខេ​ជំនោរ​ជាយក្រុង ស្នាក់នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ជំនោរ​ជាយក្រុង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។​វត្ថុតាង ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ណូ​ត​៤​ពណ៌​ខ្មៅ​ចំនួន​១​។​
    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​៣០ ខែធ្នូ  ឆ្នាំ​២០១៥ វេលា​ម៉ោង​ប្រហែល​២​និង​៣០​នាទី​រសៀល ជនរងគ្រោះ​ឈ្មោះ លន សិ​ត្រា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ត្រូវជា​ម្ចាស់​ហាង​ខារ៉ាអូខេ​ជំនោរ​ជាយក្រុង ស្ថិតនៅ​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស បាន​ទុក​ទូរស័ព្ទដៃ​ម៉ាក​សាំ​សុង​ណូ​ត​ហ្វ័​រ ពណ៌​ខ្មៅ ចំនួន​១​គ្រឿង នៅលើ​តុ​គិតលុយ ក្នុង​ហាង​ខាងលើ ។​
     ជនរងគ្រោះ​ក៏បាន​បើករថយន្ត​ចេញទៅ​ខាងក្រៅ​ដើម្បី​ទិញ​អីវ៉ាន់ ផ្សេងៗ​យកមកប្រើ​ប្រាស់ ពេលនោះ​ជនរងគ្រោះ​ក៏បាន​ឲ្យ​កម្មករ​ម្នាក់​ឈ្មោះ សែ ម៉េង​ហាក់ ភេទ​ប្រុស នៅ​មើល​ការខុសត្រូវ រហូតដល់​ម៉ោង ប្រហែល​១៤​និង​៤០​នាទី ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​អោយឈ្មោះ ហាក់ បើក​ម៉ូតូឌុប​ជូនទៅ​ផ្សារ​ដោយ​ទុក​ឲ្យ  ជនសង្ស័យ​ឈ្មោះ ណ​យ ថា​រ៉េ​ន នៅ​មើល​ការខុសត្រូវ​ជំនួស ។​
    លុះដល់​ម៉ោង​ប្រហែល​៨​និង​៣០​នាទី យប់ ជនរងគ្រោះ​ក៏បាន​បើករថយន្ត​ត្រឡប់មក​ហាង​ខាងលើ​វិញ​រកមើល​ទូរស័ព្ទដៃ​ម៉ាក​ខាងលើ​ដែល​ជនរងគ្រោះ​ទុក​នៅលើ​តុ​គិតលុយ​ពុំ​ឃើញ​ជនរងគ្រោះ​ក៏បាន​ហៅ​កម្មករ​ដែល​នៅ​មើល​ការខុសត្រូវ​មក​សួរថា​តើន​រណា​យក​ទូរស័ព្ទ​នៅលើ​តុ ?​ពេលនោះ​ជនសង្ស័យ​ឈ្មោះ ណ​យ ថា​រ៉េ​ន បាន​សារភាពថា រូបគេ​ជា​អ្នកលួចយក ។​
    បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​រាយការណ៍​ប្រាប់ សមត្ថកិច្ច​ប៉ុស្តិ៍​ព្រៃ​ស និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ណ​យ ថា​រ៉េ​ន ប្រគល់​ឲ្យ​សមត្ថកិច្ច​យកទៅ​ធ្វើការ​សាកសួរ ។​
    នៅវេលា​ម៉ោង​ប្រហែល​០១​ឈានចូល​ថ្ងៃទី​៣១-១២-២០១៥ ហើយ​ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស​ដើម្បី​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង  ។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

មតិយោបល់