adverise with khmeread 13819475 262696204111500 378571948 n

វាយ​ស្ត្រី​ម្នាក់​មួយ​ដៃ​ខៀវ​ភ្នែក​ប្លន់​យក​ម៉ូតូ​តែ​គេច​មិន​ផុតពី​ខ្នោះ​

    តាកែវ ៖ ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​ស្រុក​ទ្រាំង ​ត្រូវបាន​ប៉ូលិស​បង្ក្រាបបាន​ភ្លាមៗ​នៅវេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​បើក​គេច​មក​ខេត្តតាកែវ។​

    ប៉ូលិស​និយាយថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​សកម្មភាព​វាយ​ប្លន់ យក​ម៉ូតូ​មួយគ្រឿង​នៅក្នុង​ទឹកដី​ស្រុក​ទ្រាំង ហើយ​បើក​ម៉ូតូ​ឆ្ពោះទៅ​ក្រុង​ដូន​កែវ កម្លាំង​ប៉ូលិស​បានធ្វើ​ការទាក់ទង​តាម​អាយ​ឌី រហូត​ឃើញ​មុខសញ្ញា​ជនសង្ស័យ ក៏បាន​ជិះ​រថយន្ត​និង​ម៉ូតូ​ដេញ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​នៅ​ចំណុច​ជិត​សាលាក្រុង ស្ថិតនៅ​ក្នុងភូមិ​ស្នោ សង្កាត់​រការ​ ក្នុង​ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ចំនួន​២​នាក់ រួម​នឹង​វត្ថុតាង។​

    ក្រោយ​សួរចម្លើយ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ទី​១-​ឈ្មោះ ព្រំ ភក្តី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​មិត្តភាព ខណ្ឌ​មិត្តភាព ក្រុងព្រះសីហនុ និង​ទី​២-​ឈ្មោះ ញ៉ែម ស៊ឺ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តា​ក្រឹ​ត ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​

    ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ទៀតថា ពួកគេ​ពិតជា​បាន​វាយ​ប្លន់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ពិត​ប្រា​ដក​មែន ដោយ​ពួកគេ​ជិះ​ម៉ូតូ​កៀរ​ម៉ូតូ​ជនរងគ្រោះ​ឱ្យឈប់ រួច​បាន​វាយ​មួយ​ដៃ​ចំ​ភ្នែក​ធ្វើ​ឱ្យ​ជនរងគ្រោះ​ដួល។ បន្ទាប់មក​ពួកគេ​បាន​ជិះ​ម៉ូតូ​ម្នា​ក់មួយ​ចេញមក​សំដៅ​ទី​រួម​ខេត្តតាកែវ​។​

    ចំណែក​ម្ចាស់​ម៉ូតូ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ សែម សេង​លី ជា​ប្តី អាយុ​៤៤​ឆ្នាំ និង ប្រពន្ធ​ឈ្មោះ សុខ គឹម​សេង អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អង្គ ឃុំ​ព្រៃ​ស្លិ​ក ស្រុក​ទ្រាំង ខេត្តតាកែវ បាន​និយាយថា ពេលព្រឹក​ម៉ោង​ប្រហែលជា​១០ និង​៣០​នាទី ប្រពន្ធ​របស់គាត់​ឈ្មោះ សុខ គឹម​ហេង បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ស៊េរី​២០១៦ មិនទាន់មាន​ស្លាក​លេខ មក​ទិញ​ម្ហូប​នៅ​ផ្សារ។

    មិនទាន់​ទាំង​ដល់​ផ្សារ​ផង​ក៏ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មក​កៀរ​គាត់​ឱ្យ​ឈប់ ​និង​បាន​វាយ​គាត់​មួយ​ដៃ​ចំ​ភ្នែក​ធ្វើឱ្យ​គាត់​ដួល ទើប​យក​ម៉ូតូ​គាត់​ជិះ​មក​ទី​រួម​ខេត្តតាកែវ​។​

    ក្រោយពេល​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ធ្វើ​សកម្មភាព​រួច​គាត់​បានមក​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ដើម្បី​ជួយ​អន្តរាគមន៍​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ដែល​កម្លាំង​ប៉ូលិស​ស្រុក​ទ្រាំង សហការ​ជាមួយ​កម្លាំង​ក្រុង​ដូន​កែវ​ធ្វើ​ការចាប់​ឃាត់ខ្លួន​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តតាកែវ​ចាត់ការ​តាម​នីតិវីធី​៕

adverise with khmeread

មតិយោបល់