ញៀន​ថ្នាំ​ដល់​កម្រិត​ដុត​ផ្ទះជួល​ឆេះ​ហុយផ្សែង​ទ្រលោម​ផ្អើល​ឈុ​ល​!

    ភ្នំពេញ ​៖ បុរស​ម្នាក់​ញៀន​ថ្នាំ​បាន​ដុត​ផ្ទះជួល​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​ និង​១០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​លេខ​២៨៤E2 បន្ទប់​ជួល​ជាន់​ទី​២ ខាងលើ​ភោជនីយដ្ឋាន តា​យ​តា​យ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស ក្រុម​២៤ ភូមិ​៦ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ។

    ប៉ូលិស​និយាយថា ជនបង្ក​ឈ្មោះ សៅ សា​រ៉ា​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពីមុន​ចុងភៅ ស្រុកកំណើត ភូមិ​ត្នោតជុំ ឃុំ​ត្នោតជុំ ស្រុ​បារាយ ខេត្តកំពង់ធំ ស្នាក់​បន្ទប់​ជួល​ជាន់​ទី​២ ខាងលើ​ភោជនីយដ្ឋាន​យីហោ តា​យ​តា​យ ស្នាក់នៅ​ជាមួយ​មិត្ត​ភក្តិ​៤​នាក់​ទៀត។​

    ប៉ូលិស​បន្តថា នៅមុន​ពេល​កើត​ហ​តុ​គឺ​ ជនបង្ក​បាន​យក​ចង្ក្រានហ្គាស​បើក​ដុតចោល​ និង​យក​ខោអាវ​មក​គរ​ដុត​ពីលើ​ទើប​បណ្តាល​ឱ្យ​ឆេះ​និង​ផ្ទុះ​កំប៉ុង​នៅក្នុង​ចង្ក្រាន​បង្ក​ជា​ភ្លើង​ឆាបឆេះ​ពិ​ដាន​កុង​ប្លា​កេ។

    បន្ទាប់មក​ក៏​ដើរមក​អង្គុយ​ផឹកស្រា​នៅមុខ​ផ្ទះ​រង់ចាំ​សមត្ថកិច្ច​មក​ចាប់ខ្លួន ព្រមទាំង​និយាយថា "​ខ្លួន​ជា​អ្នក​ដុត តើ​មានទោស​ប៉ុន្មាន​ឆ្នាំ​ដែរ​? "​។​

    បន្ទាប់ពី​មាន​ផ្សែង​ហ៊ុយ​ចេញពី​បន្ទប់​នោះ​គឺ​ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​ជួយ​ចាញ់​ទឹក​តាម​ទុយោ ​និង​ដាក់​ធុង​ដួស​ជះ​ពន្លត់​ទើប​រលត់ទៅវិញ។

    ចំណែកឯ​ជនបង្ក​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន ហើយ​រូបគាត់​បាន​និយាយថា ខ្លួន​មិនមាន​ជំងឺ​អ្វី​នោះឡើយ ហើយ​បើ​មិន​ជឿ​ឱ្យ​គ្រូពេទ្យ​មក​ពិនិត្យ​ខ្លួនគេ​ចុះ។

    បច្ចុប្បន្ន​ជនបង្ក​ត្រូវ​នាំយកមក​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ប៉ុស្តិ៍​ប៉ូលិស​បឹងរាំង​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕
 

2eeb964f 835b 4362 9b32 8846eb47c01d adverise with khmeread

មតិយោបល់