adverise with khmeread 13816957 262701960777591 107358452 n

លោកតា​អាយុ​៧៤​ឆ្នាំ​ចងក​សម្លាប់ខ្លួន​

    ពោធិ៍សាត់ ៖ លោកតា​វ័យ​៧៤​ឆ្នាំ​បានសម្រេច​ចិត្ត​ចងក ធ្វើអត្តឃាត​នឹង​ខ្សែ​គោ​ជាប់​នឹង​ធ្នឹម​បន្ទប់ទឹក​កម្ពស់ ២​ម៉ែត្រ ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ​មើល​មិនជា​ហើយ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោងព្រឹក ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្តុក​ជុំ ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ អោ លឿម ហៅ​គាំង ភេទ​ប្រុស អាយុ៧៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ពិតជា​បាន​ចង់ក ធ្វើអត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​។​

    ប៉ូលិស​បន្តថា មូលហេតុ​ដែល​នាំ​ឱ្យ​បុរស​វ័យ​ចំណាស់ សម្រេចចិត្ត​ចងក ដោយសារតែ​រូបគាត់​មាន​ជំងឺ​ប្រចាំកាយ ហើយ​មើល​មិនជា​។​

    ក្រោយពី​បាន​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​សព​ជូន​ដល់​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់