adverise with khmeread Untitled 1

សមត្ថកិច្ច​អាមេរិក​ក្របួច​បាន​អតីត​សង្ឃ​ហ៊ឺហា​ថៃ​

    ​អតីត​លោកសង្ឃ Wirapol Sukphol និង​ត្រូវបាន​គេ​ស្គាល់​ជា Luang Pu Nen Kham ត្រូវបាន​អាជ្ញាធរ​អាមេរិក​ចាប់ខ្លួន គឺ​បី​ឆ្នាំ​បន្ទាប់ពី​គាត់​ចាក​ចេញពី​ថៃ ដោយ​រត់គេចខ្លួន​ក្រោយ​ប៉ូលិស​ថៃ​ចោទ​ពីបទ​រំលោភ​នារី​ភេទ​។​

​    ​ប្រធាន​ក្រុម​ស៊ើបអង្កេត​ពិសេស (DSI) លោក Paisit Wongmuang បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​អាជ្ញាធរ​អាមេរិក​បាន​ជូនដំណឹង​ដល់​នាយកដ្ឋាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា​ពួកគេ​បាន​ចាប់ខ្លួន​លោកសង្ឃ​នោះ​ហើយ​។​

​    ​អតីត​លោកសង្ឃ​ដែល​គេ​និយម​ហៅ Luang Pu Nen Kham ត្រូវបាន​ចាប់ខ្លួន​ពីបទ រំលោភបំពាន​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​កុំព្យូទ័រ លាងលុយកខ្វក់ ចាប់ពង្រត់​កុមារ និង​ចាប់រំលោភ​ក្មេងស្រី​ក្រោម​អាយុ ១៥ ឆ្នាំ​។​

​    ​លោក Paisit បាន​និយាយថា DSI បាន​កំពុងតែធ្វើការ​យ៉ាងខ្លាំង​លើ​រឿងនេះ​តាមផ្លូវ​ច្បាប់​។ ហើយ​លោក​បាន​លាតត្រដាង​ថា​អតីត​លោកសង្ឃ​នេះ​មាន​យន្តហោះ​ផ្ទាល់ខ្លួន ប្រើ​វែ​នតា​ម៉ាក​ល្បី​កប់​ស៊េរី និង​រកឃើញ​មាន​រថយន្ត​ទំនើបៗ​ច្រើន​ជា ១០០ គ្រឿង និង​ប្លង់ដី​ធំៗ​ជាច្រើន​កន្លែង​ទៀត​។​

​    ​អាជ្ញាធរ​ថៃ​ក៏បាន​បង្ហាញ​ផងដែរ​ថា ទឹកប្រាក់ ៣៨០ លាន​បាត (១០ លាន​ដុល្លារ​) មាននៅ​ក្នុង​ធនាគារ​របស់គាត់ ប៉ុន្ដែ​គាត់​មិនអាច​យកប្រាក់​ទាំងនោះ​ទៅ​ក្រៅប្រទេស​បានឡើយ​នេះ​បើ​យោងតាម​បាងកក​ប៉ុស្ដិ៍​៕

 

adverise with khmeread
ប្រភព៖ Bangkokpost, Daily Mail

មតិយោបល់