adverise with khmeread Untitled 1

សាក​ពិសា​ស៊ុត​ស្ងោរ និង​ប៉ោម​សម្រាប់តែ​អាហារ​ពេលព្រឹក ចាំមើល​មាន​អ្វី​កើតឡើង​?

    ​អាហារ​ពេលព្រឹក​ជា​អាហារ​សំខាន់​ជាងគេ​បំផុត​សម្រាប់​មនុស្ស​។ ទោះបីជា​អ្នក​កំពុង​តប​អាហារ ក៏​អាហារ​ពេលព្រឹក​មិនគួរ​រំលង​នោះដែរ​។ តាមពិតទៅ អា​ថ៍កំ​បាំង​ក្នុងការ​សម្រក​ទម្ងន់​គឺ​ស្ថិត​លើ​ការជ្រើសរើស​គ្រឿងផ្សំ​របស់​អាហារ​ឱ្យ​ត្រឹមត្រូវ​ប៉ុណ្ណោះ​។ 
​    ​
​    ​កាលពី​ឆ្នាំ ២០០៨ ការស្រាវជ្រាវ​បានបង្ហាញ​ថា មាន​គ្រឿងផ្សំ​មួយ​មាន​ប្រសិទ្ធភាព​កម្ចាត់​ខ្លាញ់​ក្បាលពោះ នោះ​គឺ​ស៊ុត​។ 

​    ​* ស៊ុត​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន​
​    ​វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវមាន​ប្រូតេអ៊ីន​ច្រើន​សម្រាប់​អាហារ​ពេលព្រឹក ដូច្នេះ​ទើប​អ្នក​អាច​ឆ្អែត​រហូតដល់​អាហារ​ថ្ងៃត្រង់​។ យោងតាម​អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា អាហារ​ទីមួយ​ប្រចាំថ្ងៃ​គួរតែមាន​ប្រូតេអ៊ីន ២០ ក្រាម​។ អ្វីដែល​អស្ចារ្យ​មិន​នឹកស្មាន​ដល់​គឺថា ស៊ុត​មួយ​គ្រាប់​ផ្ទុក​ប្រូតេអ៊ីន​ត្រឹមតែ ៦ ក្រាម​ប៉ុណ្ណោះ​។ ដូច្នេះ​បានន័យថា ពិសា​មួយ​ព្រឹក​បី​ទៅ​បួន​គ្រាប់​ក៏​មិន​បញ្ហា​នោះដែរ​។ 

​    ​ពេលណា​ដែល​អ្នកមាន​អារម្មណ៍​ឃ្លាន​ចំណី សូមកុំ​រក​អាហារសម្រន់​មិនល្អ​ដល់​សុខភាព គួរ​ចាប់​ពងមាន់​ឬ​ទា​មក​ស្ងោរ​ញ៉ាំ​វិញ​ល្អ​ជាង​។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ស៊ុត​៖
​    ​
​    ​- វា​មាន​កូ​ឡេ​ស្តេ​រ៉ុល​ទាប​
​    ​- វា​ជួយ​ឱ្យ​ឆ្អែត​រហូតដល់​អាហារ​បន្ទាប់​ទៀត​
​    ​- វា​ងាយស្រួល​ស្ងោរ​

​    ​* គន្លឹះ​បន្ថែម 
​    ​ស៊ុត​ស្ងោរ​ផ្ទុក ៧៥ កាល់​ឡូរី ខណៈ​ប៉ោម​មួយ​ផ្លែ​ផ្ទុក ៨០ កាល់​ឡូរី​។ អាហារ​ទាំងពីរ​នេះ​ផ្សំ​ចូលគ្នា​សម្រាប់​អាហារ​ពេលព្រឹក​គឺ​ពិតជា​អស្ចារ្យ​បំផុត ព្រោះ​វា​មាន​សុខ​ភាពល្អ និង​ជួយ​ឱ្យ​អ្នក​ចៀស​ឆ្ងាយ​ពី​អាហារសម្រន់​ផ្សេងៗ​ដែល​មិនល្អ​ដល់​សុខភាព​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់