adverise with khmeread 1

ដើមឈើ​ធំ​ឬ​បង្គោល​ភ្លើង​នៅ​ទល់មុខ​ហាង​គឺ​ពិតជា​ចង្រៃឧបទ្រព​លក់ដូរ​អ្វី​ក៏​មិន​ដាច់​! ធ្វើ​ដូចម្តេច​ទើប​អាច​ដោះស្រាយបាន​?

    ​ទីតាំង​រកស៊ី​គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​វា​ប៉ះពាល់​ដល់​ដំណើរការ​អាជីវកម្ម​ទាំងមូល​។ អាជីវកម្ម​មួយ​ជោគជ័យ ឬ​បរាជ័យ​គឺ​អាស្រ័យ​លើ​ទីតាំង​។ សហគ្រិន​ទាំងអស់​ត្រូវតែមាន​ទីតាំង​ដែលមាន​សុវត្ថិភាព​ជូន​ដល់​អតិថិជន​។ ដូច្នេះ ទីតាំង​រកស៊ី​ត្រូវតែ​ជា​កន្លែង​ដែលមាន​ហុងស៊ុយ​ខ្ពស់​។

​    ​ដើមឈើ ឬ​បង្គោល​ភ្លើង​ដែល​បាំង​ពីមុខ​ហាង​ឬ​បាំង​ចំ​មាត់ទ្វារ​ចូល​ហាង​គឺ​រំខាន​ដល់​ហុងស៊ុយ​ហាង ទោះ​ខំប្រឹង​អុជ​ធូប​បុណ្យ​ស្រន់​ម្ចាស់​ទឹក​ម្ចាស់​ដី​ឱ្យជួយ​ក៏​មិន​អាចជួយ​បានដែរ ដោយសារ​វា​រាំងខ្ទប់​ថាមពល​វិជ្ជមាន​មិនឱ្យ​ចូលក្នុង​ហាង​នោះឡើយ​។ 

​    ​និយាយ​តាមបែប​វិទ្យាសាស្ត្រ បង្គោល​ភ្លើង​ងាយ​នឹង​ទុសេ​បង្ក​គ្រោះថ្នាក់​ខ្លាំងណាស់​។ ចំណុច​នេះហើយ​ដែល​ធ្វើឱ្យ​អតិថិជន​ខ្លាចរអារ​មិន​ហ៊ាន​ចូលក្នុង​ហាង​របស់លោក​អ្នក​ទេ​។ រីឯ​ដើមឈើ​ធំៗ​ជា​កន្លែង​ដែល​ងាយ​រង​រន្ទះបាញ់ ឬ ខ្យល់​បក​រលំ​សង្កត់​លើ​យានយន្ត ឬ​ហាង​។ 

 ​​    ​ដំណោះស្រាយ​គឺ​ត្រូវ​ឱ្យគេ​រើ​បង្គោល​ភ្លើង​ចេញ ឬ កាប់​ដើមឈើ​នោះ​ចោល​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​គ្មាន​ជម្រើស​ទេនោះ អ្នក​អាចដាក់​ថ្លើមថ្ម​លើ​តុ​មួយ ព្រោះ​ថ្លើមថ្ម​មាន​អនុភាព​ទាក់ទាញ​ថាមពល​វិជ្ជមាន​ចូលក្នុង​ហាង​របស់​អ្នក​។ បើទោះបី​ជាមាន​អ្វី​មក​បាំង​ថាមពល​វិជ្ជមាន​មិនឱ្យ​ចូល ក៏​ទប់​មិន​ជាប់​ដែរ ឱ្យ​តែមាន​ថ្លើមថ្ម​ក្នុង​ហាង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់