ប្រសិនបើអ្នកជាប់ក អ្នកច្បាស់ជាពិបាកនិងថប់អារម្មណ៍ខ្លាំងណាស់ ព្រោះមិនអាចធ្វើកិច្ចការអ្វីបានស្រួលនោះឡើយ។
ក្នុងវីដេអូខាងក្រោមនេះ លោកវេជ្ជបណ្ឌិត Alan Mandell នឹងពន្យល់ក្បោះក្បាយពីរបៀបដោះស្រាយបញ្ហាមួយនេះ ហើយប្រើពេលដោះស្រាយត្រឹមតែ ៩០ វិនាទីប៉ុណ្ណោះ!
* វិធីទី១
យកម្រាមដៃស្តាំចាប់ទាញសាច់ដុំកខាងឆ្វេងហើយច្បូតចុះក្រោមយឺតៗប្រហែល ៤ ទៅ ៥ វិនាទី ហើយត្រូវងាក ក ទៅខាងឆ្វេងឱ្យអស់។
* វិធីទី ២
ងើយក្បាលមកខាងស្តាំបែរមុខបញ្ឈិតទៅឆ្វេងក្នុងមុំ ៤៥ ដឹក្រេ ហើយយកដៃស្តាំទាញក្បាលចុះបន្តិច ប្រហែល ១៥ ទៅ ២០ វិនាទី បន្ទាប់មកទាញក្បាលឱ្យរឹតតែចុះក្រោមខ្លាំងថែមទៀតប្រហែល ១៥ ទៅ ២០ វិនាទី។ បន្ទាប់មកទៀត បែរមុខមើលមកត្រង់ ហើយយកដៃស្តាំទាញក្បាលចុះមកខាងស្តាំបន្ថែម ១៥ ទៅ ២០ វិនាទីទៀត។
* វិធីទី ៣
ក្តាប់ដៃឆ្វេង យកមកទល់នឹងសាច់ដុំកខាងឆ្វេង។ ទល់ចំខាងក្រោម កណ្តាល និងខាងលើ ហើយ ក ត្រូវឱនឱ្យខ្លាំងប៉ះនឹងកណ្តាប់ដៃ។
ដើម្បីជាក់ច្បាស់សូមមើលវីដេអូទាំងអស់គ្នា៕
