adverise with khmeread Untitled 1

ពិសា​វាបី​ថ្ងៃ​ដើម្បី​សម្អាត​សួត​!

    ​យោងតាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ច្រើនជាង ១ ពាន់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​ជក់បារី និង ៥ លាន​នាក់​ស្លាប់​រៀងរាល់ឆ្នាំ​ដោយសារ​ជំងឺ​សួត​ទាក់ទង​ថ្នាំជក់​។ នេះ​មានន័យ​មនុស្ស​ម្នាក់​នៅក្នុង​ពិភពលោក​ស្លាប់​រាល់ ៦ វិនាទី​ម្ដង​ដោយសារ​ជក់បារី​។​

​    ​ប៉ុន្ដែ​មិន​ត្រឹមតែ​អ្នក​ជក់បារី​ទេ​ដែលមាន​បញ្ហា​សួត​។ រឿង​មួយ​ដែល​អ្នក​ត្រូវ​ប្រាកដ​គឺថា សួត​អ្នក​ជក់បារី​គឺ​ខូចខាត​ច្រើនជាង​អ្នក​មិន​ជក់បារី​។ ដំបូន្មាន​ល្អ​បំផុត​គឺ​ឈប់​ជក់បារី ប៉ុន្ដែ​ប្រសិនបើ​អ្នក​ពិបាក​ផ្ដាច់​បារី យ៉ាងហោចណាស់​ក៏ត្រូវ​បង្ការ​សួត​កុំឱ្យ​ខូច​ធ្ងន់ធ្ងរ​ជាង​នេះដែរ​។​

​    ​អត្ថបទ​មួយ​នេះ​នឹង​លើក​ពី​វិធី​លាង​សួត​បែប​ធម្មជាតិ​ចុងក្រោយបង្អស់ ដែល​នឹង​លាង​សួត​របស់​អ្នក​ត្រឹមតែ​បី​ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹមបារាំង ៤០០ ក្រាម (​លាង​ឱ្យ​ស្អាត និង​កាត់​ជា​កង់ៗ​)
​    ​- រមៀត ២ ស្លាបព្រា​បាយ​
​    ​- ទឹក ១ លីត្រ​
​    ​- ស្ករត្នោត ៤០០ ក្រាម​
​    ​- ខ្ញី ១ ដុំ​តូច​

​    ​* របៀប​ធ្វើ​
​    ​ដាំទឹក​និង​ស្ករត្នោត​ឱ្យ​ពុះ បន្ទាប់មក​ដាក់​ខ្ទឹមបារាំង​និង​ខ្ញី​ចូល​។ ចុងក្រោយ​ដាក់​រមៀត​ចូល​និង​ថែម​ខ្ញី​បន្តិចទៀត​។ នៅពេលដែល​វា​ពុះ អ្នក​គួរ​បើកភ្លើង​តិចៗ​ពីរ​នាទី​បាន​ហើយ​។ ទុក​វា​ឱ្យ​ត្រជាក់ និង​បន្ទាប់មក​ទុក​ក្នុង​ទូទឹកកក​។​

​    ​* របៀប​ប្រើ​
​    ​ផឹក​វា​មួយ​កែវ​រៀងរាល់​ព្រឹក មុនពេល​បាយ និង​ល្ងាច​ផឹក​វា ២ ម៉ោង​បន្ទាប់ពី​បាយ​ហើយ ឱ្យ​គ្រប់​បី​ថ្ងៃ​។ ដើម្បី​បាន​ផល​កាន់តែ​ប្រសើរ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ខ្លះ​អំឡុងពេល​ព្យាបាល​។ ប្រសិនបើ​អាច អ្នក​គួរតែ​ឆ្ពុង​រៀងរាល់ថ្ងៃ ក្រោម ២០ នាទី​។ ធ្វើបែបនេះ​ដើម្បីឱ្យ​រាងកាយ​របស់​អ្នកនាង​ស្រួល​បញ្ចេញ​ជាតិពុល​មក​ខាងក្រៅ​ឆាប់រហ័ស​៕

adverise with khmeread
ប្រភព៖ recipesfornaturalremedies

អ្នកនឹងចូលចិត្ត

មតិយោបល់