adverise with khmeread Untitled 1

ធ្លាប់តែ​ឮ​ដំឡូង​ឆឹង ឥឡូវ​ក៏មាន​ត្នោត​ឆឹង​ដែរ​

    ​+​គ្រឿងផ្សំ​៖
​    ​-​កំពីងត្នោត​ចំនួន​២៥​គ្រាប់​
​    ​-​ស្ករស​ចំនួន​៤​ពែង​
​    ​-​ទឹក​៤​ពែង​
​    ​-​សាច់ជូរ​
​    ​-​ស្លឹកចេក​

​    ​+​វិធី​ធ្វើ​៖
​    ​១.​ហែក​ស្លឹកចេក​ជា​សរសៃ​តូចៗ រួច​យក​កំពីងត្នោត​ត្រដុស​ជាមួយ​សរសៃ​ស្លឹកចេក​នៅក្នុង​ទឹក​។​
​    ​២.​យក​ទឹក​មក​ត្រាំ​សាច់ជូរ​កន្លះ​ម៉ោង រួច​យក​កំពីងត្នោត​មក​លាង​ជាមួយ​ទឹក​សាច់ជូរ ហើយ​ត្រូវ​លាង​ជាមួយ​ទឹកស្អាត​ម្តងទៀត​រួច​ទុកឱ្យ​ស្ងួត​។​
​    ​៣.​លាយ​ស្ករស​និង​ទឹក​ពាក់កណ្ដាល​សិន​ទៅក្នុង​ខ្ទះ​ឬ​ឆ្នាំង​បើកភ្លើង​ឱ្យ​ក្ដៅ រួច​ដាក់​កំពីងត្នោត​ចូល​។ បន្ថែម​ស្ករ​ចូលក្នុង​ខ្ទះ ហើយ​កូរ​រហូតដល់​ត្នោត​ឡើង​ពណ៌​ក្រហម​ជាការ​ស្រេច​។ ហើយ​ត្នោត​ឆឹងនេះ​អាច​ញ៉ាំ​ជាមួយនឹង​ទឹកកក​ឈូស​ក៏បាន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់