adverise with khmeread 1

Ronaldo ប្រាប់​គន្លឹះ​ហាត់ប្រាណ​សំណព្វចិត្ត​ទាំង ១៥ ក្បាច់​របស់គាត់​ដើម្បី​ឱ្យមាន​រាង​ដូច​គាត់​

    ​ខាងក្រោម​នេះ​ជា​គន្លឹះ​សុខភាព​និង​ការហាត់​ប្រាណ​ទាំង ១៥ ពី​កីឡាករ​ល្បីល្បាញ​របស់​ពិភពលោក Cristiano Ronaldo៖

​    ​១. ត្រូវ​រៀន​ហ្វឹកហាត់​ចិត្ត​កាយ​របស់​អ្នក (​ធ្វើ​សមាធិ​)៖ កម្លាំង​ផ្លូវចិត្ត​គឺ​ពិតជា​សំខាន់​ដូច​កម្លាំង​ផ្លូវកាយ​ហើយ​វា​នឹង​ជួយ​អ្នកសម្រេច​នូវ​គោលដៅ​របស់​អ្នក​។​

​    ​២. ត្រូវគោរព​វិន័យ​ហាត់ប្រាណ​ឱ្យបាន​ម៉ឺងម៉ាត់​៖ តែង​ជំរុញ​ទឹកចិត្ត​របស់​អ្នក ហើយ​ការរក្សា​ទម្លាប់​របស់​អ្នក​គឺជា​កូនសោ​ដ៏​សំខាន់​មួយ​។ សម្រាប់​ខ្ញុំ​គឺ​គ្មាន​ពេលវេលា​ដើម្បី​ឈប់សម្រាក​នោះទេ ដូច្នេះ​ខ្ញុំ​ត្រូវតែ​តឹងរ៉ឹង​។​

​    ​៣. កំណត់​គោលដៅ​ហាត់ប្រាណ​របស់​អ្នក​៖ វា​នឹង​ជួយ​អ្នករក្សា​ការផ្តោត​អារម្មណ៍​និង​ធ្វើការ​ដើម្បី​អ្វីមួយ​បានល្អ​។​

​    ​៤. ធ្វើការ​ជាមួយ​ដៃគូ​ហ្វឹកហាត់​ម្នាក់​គឺជា​វិធី​ដ៏​ល្អ​ដើម្បី​បន្ថែម​ការប្រកួតប្រជែង​មួយ​ភាគ​និង​ជួយ​ជំរុញ​សមត្ថភាព​អ្នក​។ ប្រសិនបើ​អ្នក​ហ្វឹកហាត់​ជាមួយ​នរណាម្នាក់​ដែលមាន​សមត្ថភាព​ប្រហែល​អ្នក នោះ​អ្នកនឹង​ជួយ​ជំរុញ​គ្នា​ទៅវិញទៅមក​។​

​    ​៥. ដេក​គ្រប់គ្រាន់​គឺ​ពិតជា​សំខាន់​ដើម្បី​ធ្វើការ​ហ្វឹកហាត់​បាន​ពេញលេញ​។ ខ្ញុំ​ចូលដេក​ពី​ព្រលប់​និង​ក្រោក​ពី​ព្រលឹម ជាពិសេស​គឺ​មុន​ការប្រកួត​។ ការ​ទទួលទានដំណេក​ជួយ​ដល់​សាច់ដុំ​ដំណើរការ​បានល្អ​។​

​    ​៦. សម​កម្តៅ​សាច់ដុំ​ដើម្បី​ទប់ស្កាត់​របួស ដូចជា លោត​ចុះឡើង សន្ធឹង​ជើង រត់​ត្រឹកៗ​។​ល​។​

​    ​៧. រត់ និង​លើក​អាល់​ទែ​រ ដើម្បី​បង្កើន​សាច់ដុំ និង​ជំរុញ​ចង្វាក់បេះដូង​។​

​    ​៨. រត់​ចុះឡើង​ឱ្យ​លឿន និង​រត់​ឱ្យ​យូរ​បន្តិច ដើម្បី​ជំរុញ​លំហូរ​ឈាម និង​បង្កើន​ភាពស្វាហាប់​មាំមួន​។​

​    ​៩. រត់​លើ​ឧបករណ៍​រត់​ហាត់ប្រាណ ជាពិសេស​ត្រូវធ្វើ​វា​នៅផ្ទះ​ឱ្យបាន​យ៉ាងតិច ៣០ នាទី​រាល់ថ្ងៃ ដើម្បីឱ្យ​ធន់​នឹង​ភាព​ហត់ និង​សម្រួល​ដល់​ចង្វាក់បេះដូង​។​

​    ​១០. ហាត់ប្រាណ​គ្រប់​ទីកន្លែង​ដែល​អ្នក​អាច​៖ អ្នក​អាច​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ក្បាលពោះ​នៅ​បន្ទប់​គេង​របស់​អ្នក​នៅពេលដែល​អ្នក​ភ្ញាក់​ឬក៏​មុន​ចូលដេក​។ ប្រសិនបើ​អ្នកធ្វើ​វា​ឱ្យ​ក្លាយជា​ទម្លាប់​ហើយ នោះ​វា​នឹង​កាន់តែ​ងាយស្រួល​ជាង​មុន​ខណៈ​វា​ក្លាយជា​ទម្លាប់​ប្រចាំថ្ងៃ​។​

​    ​១១. ការហាត់​ប្រាណ​ល្អ​មួយ​គឺ​ត្រូវតែ​ផ្សំ​ជាមួយ​អាហារ​ដ៏​ល្អ​មួយ​ផងដែរ​។ ខ្ញុំ​ហូប​អាហារ​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​ជាមួយ​នំប៉័ង​ស្រូវ​សាឡី​ច្រើនៗ ផ្លែឈើ​និង​បន្លែ​ហើយ​ចៀសវាង​អាហារ​មាន​ជាតិ​ស្ករ​។ ខ្ញុំ​ចូលចិត្ត​ត្រី ជាពិសេស​មុខម្ហូប​ព័រ​ទុយ​ហ្គា​ល់ Bacalhau à Brás ហើយ​នៅ​ភោជនីយដ្ឋាន​វិញ ខ្ញុំ​កុ​ម្ម៉ុ​ង​សាច់​អាំង​ជាមួយ​ញាំ​បន្លែ​។​

​    ​១២. ត្រូវ​ប្រាកដថា អ្នកមាន​ជាតិ​ទឹក​គ្រប់គ្រាន់​៖ ការ​ផឹកទឹក​ពិតជា​សំខាន់​ហើយ​ខ្ញុំ​មិន​ផឹក​គ្រឿង​ស្រវឹង​នោះទេ​។​

​    ​១៣. ទទួលទាន​អាហារ​ទៀងទាត់​៖ ប្រសិនបើ​អ្នកទទួល​ទាន​អាហារ​ទៀងទាត់ វា​ពិតជា​សំខាន់​ដើម្បី​រក្សា​កម្រិត​ថាមពល​ក្នុងការ​ទ្រទ្រង់​រាងកាយ​របស់​អ្នក​សម្រាប់​ការលេង​ដ៏​ល្អ​មួយ​។ ជួនកាល ខ្ញុំ​ទទួល​អាហារ​ល្មមៗ​ចំនួន ៦ ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ប្រាកដថា ខ្ញុំ​មាន​ថាមពល​គ្រប់គ្រាន់​ដើម្បី​ហ្វឹកហាត់​នៅ​កម្រិត​ខ្ពស់​។​

​    ​១៤. ខ្ញុំ​តែង​ប្រាកដថា ខ្ញុំ​មាន​តន្ត្រី​ពិ​រោះ​ចាក់​ស្តាប់​! វា​ជួយ​អ្នក​បំបាត់​ភាពស្មុគស្មាញ ទទួលបាន​ការជំរុញ​ទឹកចិត្ត​និង​បញ្ចេញ​សមត្ថភាព​អស់ៗ​។ ខ្ញុំ​ចូលចិត្ត​ស្តាប់​ចម្រៀង Hip Hop និង​ចង្វាក់ Reggaetón​។​

​    ​១៥. សម្រាក​។ ការហ្វឹកហាត់​ពិតជា​សំខាន់ ប៉ុន្តែ​ដេក​ឱ្យបាន​គ្រប់គ្រាន់​អាចជួយ​ទាំង​កាយ​និង​ស្មារតី​។ ខ្ញុំ​ចំណាយពេល​ទំនេរ​លេង​ជាមួយ​គ្រួសារ​និង​មិត្តភក្តិ​ដើម្បី​រំសាយ​អារម្មណ៍​ឱ្យ​ធូរស្បើយ​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់