adverise with khmeread Feature image

ចង់បាន​គូ​ឆាប់​អ្នក​គួរ​ពិចារណា​ធ្វើ​រឿង​ទាំងនេះ​!

​ចំពោះ​មនុស្ស​ភាគច្រើន រឿង​ស្នេហា​ដូចជា​មិន​ពិបាក​ស្វែងរក​នោះទេ ប៉ុន្តែ​ពួកគេ​ពិបាក​នឹង​រក្សា​វា​ឲ្យ​គង់វង្ស​ណាស់​។ ចំពោះ​អ្នក​ខ្លះទៀត កុំថាឡើយ​រសជាតិ​នៃ​ក្តី​ស្រឡាញ់ សូម្បីតែ​មុខ​ក៏​គេ​មិន​សឹង​យក​ភ្នែក​មើល​ផង ហេតុនេះហើយ​បានជា​ពួកគេ​បន្ត​នៅ​លីវ​ជា​រៀង​ដរាប​។ ហើយ​ចំពោះ​អ្នក​មួយចំនួនទៀត​នោះ ពួកគេ​មិនដែល​ទាំង​ខ្វល់​រឿង​ស្នេហា​ផង តែ​ពួកគេ​មាន​ភាព​ទាក់ទាញ និង​មាន​មនុស្ស​ចោមរោម​សុំ​ស្នេហ៍​យ៉ាង​សន្ធឹក​។​

​តើ​អ្វី​ទៅ​ដែលជា​អា​ថ៍កំ​បាំង​របស់​ពួកគេ ហើយ​ធ្វើ​ដូចម្តេច​ទើប​អាច​រៀនសូត្រ​ពី​មនុស្ស​មានសំណាង​ទាំងនោះ​? តាម​ក្បួន​ហុងស៊ុយ​បាន​ពន្យល់ថា លោកអ្នក​អាច​ទាក់ទាញ​បាន​នូវ​សេ​ក្តី​ស្នេហា​លើកដំបូង​បាន​តាមរយៈ​ការរៀបចំ​ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត​ចំនួន​ពីរ​ដូចខាងក្រោម​៖

១- ប្រសិនបើ​អ្នក​ចង់​ទាក់ទាញ​នូវ​សេ​ក្តី​ស្រឡាញ់ និង​មាន​ទំនាក់ទំនង​ស្នេហា​ស្ថិតស្ថេរ​យូរអង្វែង លោកអ្នក​ត្រូវ​បង្កើន​ថាមពល​ដល់​ហុងស៊ុយ​ស្នេហ៍​របស់​អ្នកតា​មរយៈ ការតាំង​រូប​សិល្បៈ របស់របរ​តែង​លម្អ​ស្អាតៗ និង​ដាក់​ផើង​រុក្ខជាតិ​នៅក្នុង​បន្ទប់ដេក​។ ធ្វើបែបនេះ លោក​អ្នកនឹង​ទាក់ទាញ​នូវ​កម្លាំង​មកដល់​ទំនាក់ទំនង​ស្នេហា​របស់លោក​អ្នក​។ ស្តាប់ទៅ​វា​ជា​រឿង​មិនអាច​កើតឡើង​នោះទេ ប៉ុន្តែ​មនុស្ស​ដែលមាន​ជំនឿ​លើ​ហុងស៊ុយ​បាន​អនុវត្ត​វា​បាន​ជោគជ័យ​រួចទៅហើយ​។

២- ត្រូវ​ប្រាកដថា បន្ទប់​គេង​របស់លោក​អ្នកមើល​ទៅ​មាន​បរិយាកាស​ស្រស់ស្រាយ​ទាំងថ្ងៃទាំងយប់ មិនត្រូវ​ឲ្យ​មាន​សភាព​អាប់​អ៊ួ​រ​នោះទេ ដោយ​ត្រូវ​សម្អាត​វា​ឲ្យ​ស្អាត​ជា​រៀងរាល់ថ្ងៃ​។ លើសពីនេះ​ទៀត លោកអ្នក​ត្រូវតែ​ធ្វើ​ឲ្យ​បន្ទប់​គេង​មាន​សភាព​ធំ​ទូលាយ​កុំ​ឲ្យ​មើលទៅ​ចង្អៀត​ឲ្យ​សោះ​ដើម្បី​បើក​ឲ្យ​ថាមពល​ស្នេហ៍​ហូរ​ចូលមកក្នុង​បន្ទប់​។ ហើយ​រឿង​សំខាន់បំផុត​គឺ​ត្រូវ​ទុក​គ្រែ​ឲ្យ​មាន​ចន្លោះ​គេង​សម្រាប់​គ្នា​ពីរ​នាក់​ជានិច្ច ប្រសិនបើ​អ្នក​ពិតជា​ចង់បាន​គូ​ឆាប់​មែន​នោះ​៕ 

adverise with khmeread

មតិយោបល់