adverise with khmeread Untitled 1

ដំណោះស្រាយ​សាមញ្ញ​ទាំង ៦ នេះ​នឹង​ជួយ​ឱ្យ​ផ្ទះ​របស់​អ្នក​លែងមាន​សត្វល្អិត​ចង្រៃ (​គ្មាន​ជាតិគីមី​ទេ​)

    ​១. ប្រេង​ជីរអង្កាម​
​    ​ទិញ​ប្រេង​ជីរអង្កាម ហើយ​ដាក់ចូល​ដប​ទឹក​ដែលមាន​ប្រដាប់​បាញ់​។ ពេល​សម្គាល់​ឃើញ​សំបុក​ពីងពាង គ្រាន់តែ​បាញ់​ប្រេង​ជីរអង្កាម​មួយ​ផែត​ជាការ​ស្រេច​។ ពីងពាង​មិន​ត្រឹមតែ​រត់ចេញ​ប៉ុណ្ណោះ​ទេ ទីតាំង​ដែល​បាញ់​នោះ​ក៏​នឹងមាន​ក្លិនក្រអូប​ទៀតផង​។

​    ​២. ទឹកខ្មេះ​
​    ​ប្រសិនបើ​គ្មាន​ប្រេង​ជីរអង្កាម អ្នក​អាច​យក​ទឹកខ្មេះ​មក​ជំនួស​បាន​។ ដាក់ចូល​ដប ហើយ​បាញ់​មួយ​ផែត​ត្រង់​កន្លែង​មាន​ពីងពាង ឬ​កន្លែង​រស់នៅ​របស់​សត្វ​ល្អិត​ចង្រៃ​ដទៃទៀត​។

​    ​៣. ម្សៅ Baking Soda
​    ​ម្សៅ​នេះ​ជួយ​បឺត​យកជាតិ​ទឹក​ពី​ខ្លួន​របស់​សត្វល្អិត​ចង្រៃ​ផ្សេងៗ ដោយសារ​វា​មានគុណ​សម្បត្តិ​ស​ម្ងួ​ត​ជាតិ​ទឹក​។ រោយ​ម្សៅ​នេះ​ត្រង់​កន្លែង​ប្រេះ ឬ​កន្លុកកន្លៀត​នានា ដែលមាន​សត្វល្អិត​។ កុំ​ភ្លេច​យក​ម៉ាស៊ីន​បូម បូម​ខ្មោច​ពួកវា​ចេញ​ផង​។ 

​    ​៤. ស្លឹក​ជីរអង្កាម​
​    ​ជីរអង្កាម​មាន​ប្រសិទ្ធភាព​ក្នុង​ការបណ្តេញ​សត្វល្អិត​ចង្រៃ​គ្រប់​ប្រភេទ​។ បុក​ជីរអង្កាម រួច​រោយ​វា​នៅ​ជុំវិញ​កន្លែងដេក ឬ​ក្នុង​ទូ​ដាក់​ចាន​។ អ្នក​ក៏​អាចដាក់​វា​ក្នុង​ទូ​ខោអាវ​និង​ក្បែរ​ពូក​ផងដែរ​។ 

​    ​៥. ម្ទេស​ហឹរ​
​    ​បុក​ម្ទេស​ឱ្យ​ម៉ដ្ឋ រួច​រោយ​វា​នៅ​តំបន់​ដែល​សម្បូរ​សត្វល្អិត​។ 

​    ​៦. គ្រាប់​ស៊ី​លីកា​ថ្លាៗ (Silica Gel)
​    ​រោយ​គ្រាប់​នេះ​នៅ​គ្រប់កន្លែង​ក្នុង​បន្ទប់ដេក តាម​ជញ្ជាំង ជុំវិញ​គ្រែ និង​លើ​ពូក​។ គ្រាប់​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ស្រូបយក​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​សត្វល្អិត ហើយ​វា​នឹង​ខ្សោះ​ជាតិ​ទឹក​ដាច់ខ្យល់​ងាប់​យ៉ាង​ងាយ​៕

adverise with khmeread
ប្រភព៖ foodandourhealth

មតិយោបល់