adverise with khmeread 1

វិធីសាស្ត្រ​ថ្មី​មាន​ប្រសិទ្ធភាព​ក្នុងការ​បក​មុន​ក្បាល​ខ្មៅ​លើ​ច្រមុះ​

    ​នេះ​ជា​វិធី​ជួយ​ដ៏​ពិសេស​ក្នុងការ​កម្ចាត់​មុន​ក្បាល​ខ្មៅ​ចង្រៃ​នៅលើ​ច្រមុះ​របស់​អ្នក​។​

​    ​ប្រសិនបើ​អ្នក​ចង់បាន​សម្រស់​ស្អាត និង​កម្ចាត់​មុន​ក្បាល​ខ្មៅ​ចេញ​ពីលើ​ច្រមុះ​របស់​អ្នក នេះ​ជា​អត្ថបទ​សម្រាប់​អ្នក​ហើយ​។​

​    ​* គ្រឿងផ្សំ​
​    ​- ស៊ុត​ផ្នែក​ស ១ គ្រាប់​
​    ​- ទឹកក្រូច​ឆ្មា​ស្រស់ ១ ស្លា​ព្រា​កាហ្វេ​

​    ​* របៀប​ផ្សំ​និង​ប្រើប្រាស់​
​    ​- កូរ​ស៊ុត​ស​ជា​រង្វង់ៗ​រហូត​រាង​ឡើង​ក្រាស់ សឹម​ដាក់​ទឹក​ក្រូចឆ្មា​និង​កូរ​ម្ដងទៀត​។​
​    ​- លាងមុខ​ឱ្យ​ស្អាត​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ដើម្បី​កម្ចាត់​ភាពកខ្វក់​ចេញ​។​
​    ​- ប្រើ​ជក់​ជ្រលក់​ទឹក​នោះ លាប​ពីលើ​មុខ​។ ចំណាំ​៖ ត្រូវ​ចៀស​ពី​រង្វង់​ភ្នែក​និង​ចិញ្ចើម​។​
​    ​- ទុកចោល ២០ ទៅ ២៥ នាទី​។​
​    ​- ពេល​វា​ស្ងួត​ហើយ​ទាញ​ម៉ាស់​នោះ​ចេញ​ពីលើ​មុខ​ថ្នមៗ និង​បន្ទាប់មក​លាប​ក្រែ​មកា​រពារ​មួយតង់​ទៀត​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ naturehealthandbeauty

អ្នកនឹងចូលចិត្ត

មតិយោបល់