adverise with khmeread 1

ប្រើ​ស្លឹក​ត្របែក​ដើម្បី​កម្ចាត់​ស្នាម​ជ្រួញ មុន អាចម៍រុយ និង​អា​ឡែ​ស៊ី​ស្បែក​

    ​អ្នក​ទាំងអស់គ្នា​ដែលមាន​បញ្ហា​ស្បែក​ដូចជា​មុន ស្នាម​ជាំ អាចម៍រុយ ស្នាម​ជ្រួញ ឬក៏​អា​ឡែ​ស៊ី​ស្បែក​ដែរ​ទេ​? ដំណឹង​ល្អ​គឺ​ស្លឹក​ត្របែក​ធម្មជាតិ​អាចជួយ​បញ្ហា​ទាំងនេះ​បាន វា​មាន​សុវត្ថិភាព ១០០ ភាគរយ​។​

​    ​* របៀប​ប្រើ​
​    ​- ដាក់​ស្លឹក​ត្របែក​ស្រស់​ប៉ុន្មាន​សន្លឹក និង​ដាំ​ឱ្យ​ពុះ​។ ដាំ​វា​រហូតដល់​ចេញ​ពណ៌​ត្នោត និង​ដក​ចេញពី​ចង្ក្រាន​ទុកឱ្យ​ត្រជាក់​។​
​    ​- យក​សំឡី​ជ្រលក់​ទឹក​នោះ​លាប​លើ​តំបន់​ដែល​កើតមុន ស្នាម​ជាំ អាចម៍រុយ ស្នាម​ជ្រួញ និង​ស្បែក​អា​ឡែ​ស៊ី​។ ទុកចោល ១៥ នាទី​ដើម្បីឱ្យ​វា​ធ្វើ​ការលាង​សម្អាត​តំបន់​ទាំងនោះ បន្ទាប់មក​លាងមុខ​ជា​មួយ​នឹង​ទឹក​ធម្មតា​។ ធ្វើបែបនេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្ដាហ៍​ដើម្បី​ឃើញ​លទ្ធផល​។​

​    ​*** ប្រសិនបើ​អ្នកមាន​ស្បែក​ស្តើង អ្នក​គួរតែ​ប្រើ​ស្លឹក​ត្របែក​ក្រៀម​ដាំទឹក​ជំនួស​ឱ្យ​ស្លឹក​ត្របែក​ស្រស់​៕

adverise with khmeread
ប្រភព៖ lifeisstunning

អ្នកនឹងចូលចិត្ត

មតិយោបល់