adverise with khmeread 1

Iniesta ប្រាប់​ពី​ស្នៀត​ប្រចាំត្រកូល​របស់គាត់​ដើម្បី​គ្រប់គ្រង​សាច់​បាល់​នៅ​តំបន់​បម្រើ​

    ​ខាងក្រោម​នេះ​គឺជា​ការចែករំលែក​នូវ​បច្ចេកទេស​ក្នុង​ការលេង​នៅ​តំបន់​បម្រើ​ដោយ​ខ្សែបម្រើ​ឆ្នើម Barcelona កីឡាករ Andres Iniesta ដែល​រៀបរៀងឡើង​ដោយ​វេ​ប​សាយ FourFourTwo​។​

​    ​សម្តី​ផ្ទាល់​របស់ Andres Iniesta៖

​    ​* ការទទួល​បាល់​
​    ​មុននឹង​ខ្ញុំ​ទទួល​បាល់ ខ្ញុំ​ប្រញាប់ប្រញាល់​ស្វែងរក​កីឡាករ​រូប​ណា​ដែល​ខ្ញុំ​អា​ចប​ញ្ចូ​ន​បន្ត​ភ្លាម មិន​បង្អង់​យូរ​នោះឡើយ​។ ត្រូវ​ដឹង​ជានិច្ច​ថា​តើន​រណា​នៅ​ជុំវិញខ្លួន​! ប្រសិនបើ​អ្នកមាន​អារម្មណ៍​ថា គូប្រកួត​មក​ជិត​ពេក​ហើយ​អាច​ដណ្តើមយក​បាល់​បាន​នោះ ត្រូវ​អូស​បាល់​ចេញពី​ពួកគេ​ទៅរក​កន្លែង​ទូលាយ​ភ្លាម​។ ត្រូវ​ចាំ ត្រូវ​រក​កន្លែង​ទូលាយ​ដើម្បីឱ្យ​មិត្ត​រួម​ក្រុម​ងាយ​បោះ​បាល់​ឱ្យ​លេង ដូច្នេះ​អ្នក​ត្រូវតែ​ចល័ត​ទី​រក​តំបន់​ទូលាយ មិនត្រូវ​ឈរ​ធ្មឹង​មួយកន្លែង​ទេ​។ ប្រសិនបើ​អ្នកមាន​ចន្លោះ​ទូលាយ​ច្រើន អ្នកមាន​ពេល​ច្រើន​ដើម្បី​គិត​បន្តទៀត​។ ហើយ​នៅពេលដែល​អ្នកទទួលបាន​បាល់ កុំ​បណ្តើរ​វា​ទៅរក​គូប្រកួត ប្រសិនបើ​អ្នក​មិនសូវ​ចេះ​ញាក់​បាល់​ទេនោះ​។ មែនហើយ ជួនកាល​ខ្ញុំ​ចូលចិត្ត​ញាក់​ខ្សែការពារ ព្រោះ​តាម​វិធី​នេះ​ទើប​អាច​ទៅមុខ​រក​ខ្សែប្រយុទ្ធ​របស់ខ្ញុំ​បាន​។​

    ​* ការប៉ះបាល់​
​    ​រាល់​ការប៉ះបាល់​ពិតជា​សំខាន់​! ការ​ប៉ះ​មិនល្អ ធ្វើឱ្យ​ក្រុម​បាត់បង់​ការគ្រប់គ្រង​បាល់​ហើយ​ធ្វើឱ្យ​ក្រុម​ទាំងមូល​ស្ថិតក្នុង​សម្ពាធ​។ ការប៉ះបាល់​ខ្លីៗ​ជួយ​ជំរុញ​ការលេង​កាន់​តែមាន​សន្ទុះ​ទៅមុខ​ហើយ​ប្រសិនបើ​អ្នកមាន​បាល់​នៅ​ជើង​នោះ គូប្រកួត​មិនអាច​ធ្វើ​អ្វី​បានទេ​។ ត្រូវ​ដឹងថា​ពេលណា​គួរ Throw បាល់​ដើម្បី​បង្កើត​ឱកាស​ស៊ុត​។ ប្រសិនបើ​អ្នកត្រូវការ​គ្រាប់​បាល់ ត្រូវ​ស្វែងរក​ចន្លោះ​ដើម្បី​ប​ញ្ចូ​ន​បាល់ កុំ​ចេះតែ​បញ្ជូនៗ​ទៅមុខ​ដោយ​មិន​គិតពី​ហានិភ័យ​។ ប្រសិនបើ​អ្នក​នាំមុខគេ​ហើយៗ​ចង់​លេង​ស៊ីម៉ោង ត្រូវ​រក្សា​ការគ្រប់គ្រង​បាល់​និង​លេង​មួយៗ តែ​កុំ​លេង​ទាំង​ប្រឹង​រឹង​ដៃ​រឹង​ជើង គឺ​លេង​តាម​សម្រួល​។​

​    ​* ត្រូវ​គិត​រហ័ស​
​    ​ប្រសិនបើ​អ្នក​គិត​មុន​គូប្រកួត​ថា​តើ​បាល់​នឹង​ទៅ​ទិសដៅ​ណា​ហើយ​ត្រូវ​ប្រុងប្រៀប​ជានិច្ច នោះ​អ្នកនឹង​មានប្រៀប​។ ប្រសិនបើ​អ្នក​ឈរ​ធ្មឹង​ពេល​គេ​បោះ​បាល់​មក​ទើប​គិត​តាម​ក្រោយ នោះ​អ្នកនឹង​បាត់​បាល់​។ កីឡាករ​ល្អ​ម្នាក់​គឺជា​អ្នក​គិត​ដ៏​រហ័ស​! តើ​មិត្ត​រួម​ក្រុម​ខ្ញុំ​នឹងធ្វើ​ចលនា​ទៅ​ទិសដៅ​ណា​? តើ​គាត់​ឈរ​ក្នុង​តំបន់​មិន Offside ឬទេ​? តើន​រណា​ដែល​ឈរ​ម្នាក់ឯង​? តើ​អ្នកណា​កំពុង​ចាំ​ទទួល​បាល់​? តើ​ពួកគេ​ចង់បាន​បាល់​យ៉ាងម៉េច​? ចង់បាន​បាល់បោះ​ដល់ៗ​ជើង​ឬក៏រ​ត់យ​កបាល់​តាមរ​យៈ Throw? អ្នក​អាចជា​អ្នក​ប៉ះបាល់​ល្អ​ជាងគេ​ក្នុង​ពិភពលោក​នេះ ប៉ុន្តែ​ប្រសិនបើ​មិត្ត​រួម​ក្រុមអ្នកលេង​មិនត្រូវ​តួនាទី នោះ​វា​ក៏​មិនអាច​ទៅរួច​ដែរ​។​

​    ​* បោក​បញ្ឆោត​
​    ​ធ្វើឱ្យ​គូប្រកួត​គិតថា អ្នក​ទៅ​ទិសដៅ​មួយ បន្ទាប់មក​កាច់ចង្កេះ​ពួកគេ​។ និយាយ​រួម​គឺ​ធ្វើឱ្យ​គូប្រកួត​បាក់​ចង្កេះ​ដោយសារ​ចលនា​បញ្ឆោត​របស់​អ្នក​។ នៅពេលដែល​គូប្រកួត​មាន​បាល់ ប្រញាប់​ទៅ​កៀប​យក​បាល់​វិញ​ភ្លាម​! ត្រូវ​ធ្វើឱ្យ​គូប្រកួត​មាន​សម្ពាធ មុននឹង​រូបគេ​វាយលុក​មកលើ​យើង​។ រឿង​មួយទៀត ប្រសិនបើ​គ្នា​យើង​វាយលុក​ហើយ​នោះ កុំ​ធ្វើឱ្យ​ខាត​កម្លាំង​ដេញតាម​លេង​ជាមួយ​ពួកគេ​។ អ្នក​អាច​ដើរតួនាទី​ជា​ខ្សែការពារ​ដ៏​សំខាន់ នៅពេល​គ្នា​យើង​ភ្លាត់​បាល់​មកក្រោម​វិញ​។ ឬ មិន​អ៊ីចឹង អ្នក​អាច​ឡើង​ទៅលើ​តិចៗ រង់ចាំ​បាល់​មកដល់​ជើង សូវ​កុំ​ឡើង​កប់​ដល់​កន្លែង​គ្រោះថ្នាក់​របស់​គូប្រកួត​ឱ្យសោះ​។​

​    ​* ប្រឈមមុខ​នឹង​កីឡាករ​មាឌធំ​
​    ​ប្រសិនបើ​ខ្ញុំ​ប៉ះ​ជាមួយ​កីឡាករ​មាឌធំ ខ្ញុំ​លេង​បាល់​លឿនៗ​។ ការលេង ១-២ គឺជា​ក្បួន​ដ៏​មាន​ប្រសិទ្ធភាព​ព្រោះ​កីឡាករ​មាឌធំ​ធ្វើ​ចលនា​យឺត​ក្នុងការ​ដេញតាម​។ ខ្ញុំ​ក៏​រក្សា​គម្លាត​ពី​ពួកគេ​ផងដែរ​ដូច្នេះ​ខ្ញុំ​អាច​បែរ​ខ្លួន​លឿនៗ តែបើ​ហ៊ាន​តែ​ឈរ​ក្បែរ​កីឡាករ​មាឌធំ កុំ​សង្ឃឹម​ពឹត​ឈ្នះ​ពួកគេ​ឱ្យសោះ​។ ខ្ញុំ​មាន​ទម្ងន់​ត្រឹមតែ ៦៣ គីឡូក្រាម​ប៉ុណ្ណោះ​ដូច្នេះ​ខ្ញុំ​គ្មាន​កម្លាំង​ឯណា​ទៅ​ពឹត​ជាមួយ​គេ​នោះទេ​។ ប្រសិនបើ​អ្នកលេង ១-២ កាត់​ពួកគេ​ពីរ​បី​ដង​រួចហើយនោះ នោះ​ពួកគេ​នឹង​ស្ទាក់ស្ទើរ​ក្នុង​ការចូល​ដណ្តើម​និង​ធាក់​អ្នក ដូច្នេះ​អ្នកមាន​ចន្លោះ​ទូលាយ​ច្រើន​ដើម្បី​លេង​។​

​    ​* ស៊ុត​ពី​ចម្ងាយ​
​    ​ខ្ញុំ​មិនមែនជា​ខ្សែប្រយុទ្ធ​ចំ​តួ​ពី​ធម្មជាតិ​នោះទេ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ឃើញ​គេ​បើក​ហើយ ខ្ញុំ​នឹង​ស៊ុត​។ ខ្ញុំ​នឹង​ស៊ុត​ប្រសិនបើ​ខ្ញុំ​គិតថា ខ្ញុំ​អាច​ស៊ុត​ចូល​ហើយ​ខ្ញុំ​នឹង​តម្រង់​ទៅ​មុំ​ណា​ដែល​អ្នកចាំទី​ពិបាក​ក្នុងការ​ជួយសង្គ្រោះ​។ នេះ​ជា​អ្វីដែល​ខ្ញុំ​បានធ្វើ​កាលពី​លេង World Cup វគ្គ​ផ្តាច់ព្រ័ត្រ (២០១០)​។ ហើយ​កាលពី​ប៉ះ Chelsea ដូចគ្នា (Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ឆ្នាំ ២០០៩) ព្រោះ​នៅពេលនោះ ខ្ញុំ​ឃើញ​ចន្លោះ​ទូលាយ​ខណៈ​មាន​កីឡាករ​ណែន​ពេញមុខ​ទី​។ មាន​គូប្រកួត​នៅ​ពីមុខ​ធ្វើឱ្យ​ការ​ស៊ុតមាន​ភាពស្មុគស្មាញ​សម្រាប់​ខ្ញុំ​និង​អ្នកចាំទី​ដូចគ្នា ព្រោះ​ពួកគេ​មិនអាច​ឃើញ​បាល់​បានល្អ​ទេ​។ ប្រសិនបើ​នរណាម្នាក់​ឈរ​នៅ​ទីតាំង​ល្អ ខ្ញុំ​នឹង​ប៉ះ​។ ដូច្នេះ អ្នក​ត្រូវ​ដឹង​ជានិច្ច​ថា​តើន​រណា​នៅ​ជុំវិញ​អ្នក​ហើយ​ពួកគេ​នៅឯណា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់