adverise with khmeread Untitled 1

Mourinho ដឹកនាំ Man Utd ចាញ់ Dortmund តួ​កសាច់​ក្នុងជំនួប​មិត្តភាព​នៅ​ស្រុក​ចិន​

    ​លោក Jose Mourinho បាន​រង​ការ​អាម៉ាស់​មួយ​ដ៏​ជូ​ចត់​ដែល​បរាជ័យ​ជា​លើកដំបូង​ក្នុងនាម​ជា​អ្នកចាត់ការ​របស់​ក្រុម​បិសាច​ក្រហម Manchester United ខណៈដែល​ក្រុម​ថ្មី​របស់គាត់​ត្រូវបាន​រលាយ​នៅក្នុង​កម្តៅថ្ងៃ​ដ៏​សែន​ក្តៅ​នៃ​ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ក្រុម​បិសាច​ក្រហម​ដែល​ទើប​ឆ្លងកាត់​សម័យ​ដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​រូបនេះ បាន​ទទួលរង​ការដាក់​សម្ពាធ​បី​គ្រាប់​ផ្ទួនៗ​ក្នុងអំឡុង​រយៈពេល​ជិត​មួយ​ម៉ោង​ប៉ុណ្ណោះ មុនពេល​ដែល Henrikh Mkhitaryan អាច​រកបាន​គ្រាប់​បាល់​សង​មួយ​មកវិញ​ទៅលើ​ក្លឹប​ចាស់​ដែល​គាត់​ទើបនឹង​បាន​ចាក​ចេញមក​ទឹកដី Old Trafford ក្នុងតម្លៃ ២៦,៣​លាន​ផោន (​ជាង​៣៤​លាន​ដុល្លារ​) កាលពីដើម​ទីផ្សារ​ដោះដូ​រ​កីឡាករ ហើយ​បន្ទាប់មក​គ្រាប់​បាល់​ទី​បួន​របស់ Dortmund ក៏បាន​កើតឡើង​ដែល​បានបញ្ចប់​ទាំងស្រុង​នៃ​ការប្រកួត​ពាន​មិត្តភាព International Champions Cup មួយ​នេះ​។​

​    ​វា​ពិតជា​លំបាក​ដើម្បី​ស្វែងយល់​ពីអ្វី​ដែល Mourinho បាន​ដក​ពិសោធន៍​ពី​ការប្រកួត​នៅលើ​ទីលាន​ដ៏​សែន​ក្តៅ​មួយ​នេះ និង​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះ គឺ​អ្នកចូលរួម​ទស្សនា​គឺជា​ង ៥៧.០០០​នាក់​ក្នុង​កីឡដ្ឋាន​សៀង​ហៃ តែ​កីឡាករ​របស់គាត់​ត្រូវតែ​បង្កើន​ការលេង​ឱ្យ​អស់ពី​សមត្ថភាព​។​

​    ​ចប់​ការប្រកួត Man U ១-៤ Dortmund៕

 

adverise with khmeread

មតិយោបល់