adverise with khmeread Untitled 1

កីឡាករ​ក្រុម​តោ​ខៀវ Chelsea ត្រូវ​គ្រូ​ថ្មី​លុត​ដំឡើង​ត្រង់​ជើង​ភ្លឹង​ក្នុងការ​ហ្វឹកហាត់​ដ៏​លំបាកលំបិន​

    ​បដិវត្តន៍​ថ្មី​នៃ​ក្រុម​តោ​ខៀវ Chelsea របស់លោក Antonio Conte បាន​បន្ត​ធ្វើឡើង​នៅក្នុង​ប្រទេស​អូទ្រីស ខណៈដែល​កីឡាករ​របស់គាត់​ត្រូវបាន​បណ្តុះបណ្តាល​ពង្រឹង​ផ្នែក​កាយសម្បទា​ដ៏​លំបាក ក្រោយ​លទ្ធផល​ជ័យជម្នះ ៣-០ របស់​ពួកគេ​ទៅលើ​ក្រុម RZ Pellets​។​

​    ​ជ័យជម្នះ​កាលពី​ថ្ងៃ​ពុធ​ដែល​ធ្វើបាន​សម្រេច​ដោយ Bertrand Traore, Reuben Loftus-Cheek និង Nathaniel Chalobah បានផ្តល់​ជូន​លោក Conte នូវ​ជ័យជម្នះ​ជា​លើកដំបូង​នៃ​សម័យកាល​ថ្មី​ក្រោម​ការដឹកនាំ​របស់គាត់ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ​មិនបាន​អនុញ្ញាតឱ្យ​កូនក្រុម​របស់គាត់​ទទួល​បានការ​សម្រាក​ច្រើន​នោះឡើយ ក្រោយ​ថ្ងៃជ័យ​ជម្នះ​ជា​លើកដំបូង​របស់ខ្លួន​។​

​    ​Cesar Azpilicueta, Pedro, Cesc Fabregas និង Gary Cahill ត្រូវបាន​គេ​ឃើញ​កំពុង​ហ្វឹកហាត់​ព​ង្រឹ​ក​ផ្នែក​កាយសម្បទា​យ៉ាង​លំបាកលំបិន ខណៈដែល​រដូវ​កាល​ថ្មី​នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​អង់គ្លេស Premier League នឹង​ត្រឡប់មកវិញ​ខែក្រោយ​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់