adverise with khmeread 4

ម្នាក់​ចងក​សម្លាប់ខ្លួន​, ម្នាក់​លង់ទឹក​ស្លាប់​

​    ​កោះកុង​៖ មាន​ករណី​បុរស​ម្នាក់​ចងក​សម្លាប់ខ្លួន និង​កុមារី​អាយុ​១៣​ឆ្នាំ​ម្នាក់​លង់ទឹក​ព្រែក​ស្លាប់​ខណៈ​ទៅ​រាវរក​ខ្យង​និង​ក្តាម​នៅ​ខេត្តកោះកុង​ដាច់ដោយឡែក​ពីគ្នា​។​

​    ​១-​នៅវេលា​ម៉ោង ៧​និង​៣០ នាទី​ព្រឹក​ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៦​មាន​បុរស​ម្នាក់​ចងក​ធ្វើអត្តឃាត​ខ្លួនឯង នៅ​ចំណុច​ក្នុង​ផ្ទះជួល ស្ថិត​ក្នុងភូមិ​-​សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ ដោយ​មិនដឹង​មូលហេតុ​។​

​    ​ប៉ូលិស​និយាយថា សព​រងគ្រោះ​ឈ្មោះ ឯម តឿ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​កម្មករសំណង់​។ ក្រោយពី​ធ្វើការ​ពិនិត្យ​រួចរាល់ សព​ប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​    ​២- នៅវេលា​ព្រឹក​ថ្ងៃទី​១៩​កក្កដា​កន្លងទៅនេះ មាន​ករណី​ក្មេង​លង់ទឹក​ព្រែក​ស្លាប់ នៅ​ចំណុច​ព្រែ​កភូមិ​ជ្រោយ​ស្វាយ​លិច ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ។​
     ប៉ូលិស​និយាយថា  សព​ជនរងគ្រោះ​ឈ្មោះ គូ​យ ស៊ែរ ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​សិស្ស នៅ​ភូមិ​ជ្រោយ​ស្វាយ​លិច បាន​ទៅ​រាវ​ខ្យង ក្តាម ក្នុង​ព្រែក ដោយ​មិនឱ្យ​ឪពុកម្តាយ​ដឹង​
​ហើយ​ក៏បាន​លង់ទឹក​ស្លាប់​តែម្តង​។​

​    ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ សាកសព​និង​ស្តាប់​តាម​ការបំភ្លឺ​ពី​ក្រុមគ្រួសារ​សព បាន​សន្និដ្ឋានថា​ក្មេងស្រី​ពិតជា​បាន លង់ទឹក​ស្លាប់​ប្រាកដ​មែន​។​
​កម្លាំង​ប៉ុស្តិ៍ បានធ្វើ​លិខិត​ប្រគល់​សាកសព​ជូន​ឪពុកម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់