1

ក្រូចឆ្មារ​ទឹក​ក្តៅ​ជំនួយ​ដល់​ថ្លើម​និង​ជួយ​កិន​រំលាយ​អាហារ​

    មនុស្ស​ភាគច្រើន​ជាទូទៅ​តែង​ចូលចិត្ត​ផឹកទឹក​ក្រូចឆ្មារ​ជាមួយ​ទឹកកក​ពីព្រោះថា​ក្រៅពី​មាន​រស់ជាតិ​ឆ្ងាញ់​ពិសារ​គួរ​ជាទី​ជាប់ចិត្ត​ហើយ វា​នៅ​ជំនួយ​កម្លាំង​ឱ្យ​ខ្លាំងក្លា​ផងដែរ ។​
    ទោះបី​អ្នក​មិនទាន់​ដឹង​ទេ​ថា ការផឹក​ទឹកក្រូច​ឆ្មារ​លាយ​ជាមួយ​ទឹក​ក្តៅ​វិញ​នោះ​គឺ​វា​នឹង​ផ្តល់​គុណប្រយោជន៍​យ៉ាងច្រើន​រក​នឹកស្មាន​មិន​ដល់​ទៀតផង​។​ព្រោះថា​ទឺ​ក​ក្រូចឆ្មារ​ដែល​ប្រើ​លាយ​ជាមួយ​ទឹក​ក្តៅ​ក្រៅពី​មាន​បរិមាណ​សារជាតិ​កាឡូរី​ទាប​ហើយ វា​នៅ​ជួយ​ធ្វើ​ការលាង​សម្អាត​សារជាតិ​ពុល​ក្នុង​រាងកាយ​ថែមទៀត​។​
    តាម​ការស្រាវជ្រាវ​ដែរ​បង្ហាញថា​ទឺ​ក​ក្រូចឆ្មារ​ជាមួយ​ទឹក​ក្តៅ​អាច​ជំនួយ​ដល់​ថ្លើម​ឱ្យ​ផលិត​ទឹកប្រមាត់​ចេញមក​ក្នុងការ​កិន​រំលាយ​អាហារ​បាន​ឆាប់រហ័ស​និង​ពិសេស​នៅមាន​ការបណ្តេញ​កាកសំណល់​ដែល​កកស្ទះ​នៅក្នុង​ពោះ​ជា​មូលហេតុ​នៃ​ការ​
​បង្ក​ឱ្យ​ហើមពោះ​ទៀតផង​។​
    បើ​ចង់ឱ្យ​ទទួលបាន​ផល​ល្អ​បំផុត​គឺ​ត្រូវ​ផឹក​មុន​អាហារ​ឬ​ផឹក​ភ្លាម​ក្រោយ​ក្រោកពីដំណេក​ពេលព្រឹក ដើម្បីឱ្យ​រាងកាយ​ស្រស់ស្រាយ​និង​បំពេញ​កិច្ចការងារ​បានល្អ​ប្រសើ​រ ៕​

មតិយោបល់