adverise with khmeread 1

តារា​កំប្លែង​នាយ​ខ្ចឹ​ប បើករថយន្ត​បត់​ចូល​ផ្ទះ​ត្រូវ​រថយន្ដ​កុង​ទី​ន័​របុក​ពីក្រោយ​បែក​កញ្ចក់​ខ្ទេច​

​    ​ភ្នំពេញ​៖ តារា​កំប្លែង​នាយ​ខ្ចឹ​ប បាន​បើករថយន្ត​បត់​ចូល​ផ្ទះ ស្រាប់​តែមាន​រថយន្ដ​កុងតឺន័រ​មួយគ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន​បើក​មកពី​ក្រោយ​ជ្រុល​បុក​បណ្តាលឱ្យ​បែក​កញ្ចក់​ខ្ទេច​ដែល​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​យប់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៦​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​    ​សាក្សី​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡែ​ន​ឌ័​រពាក់​ស្លាក​លេខ​ភ្នំពេញ​2N-7886 បើកបរ​ដោយ​តារា​កំប្លែង​នាយ​ខ្ចឹ​ប ក្នុងទិសដៅ​ពី​លិចទៅ​កើត​។​

​    ​លុះ​មកដល់​ចំណុច​ខាងលើ រថយន្ដ​បាន​បត់​ឆ្វេង​គោលបំណង​ចូល​ផ្ទះ ពេលនោះ​ស្រាប់​តែមាន​រថយន្ដ​កុងតឺន័រ មួយគ្រឿង​របស់​ក្រុមហ៊ុន​ផែស្ងួត​សូ​ងួន មក​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាលឱ្យ​រថយន្ដ​រប​ស់នាយ​ខ្ចឹ​ប​បែក​កញ្ចក់​ខ្ទេច ប៉ុន្ដែ​មិនមាន​អ្នកណា​រងរបួស​នោះទេ​។​

​    ​ក្រោយពេល​កើតហេតុ​ភាគី​ទាំង​២​បាន​សម្រួល​គ្នា​ដែរ ប៉ុន្ដែ​មិនត្រូវ​គ្នា ក្រោយមក​ប៉ូលិស​ជំនាញ​បាន​យក​រថយន្ដ​ទាំង​២​ទៅ​រក្សាទុក​ដើម្បី​ដោះស្រាយ​តាម​ក្រោយ​៕​

adverise with khmeread

មតិយោបល់