adverise with khmeread 1

ប្រពន្ធ​ទ្រាំ​មិនបាន​ប្តឹង​លេង​ប្តី​....​ប្តី​ខឹង​យក​កាំបិត​ប៊័​ង​តោ​ដេញ​កាប់​...

     ​កណ្តាល​៖ បុរស​ម្នាក់​ខឹង​ប្រពន្ធ​ប្ងឹ​ង​សុំ​លេង​លះ ទិញ​ស្រា​មួយ​លីត្រ​ផឹក​ឱ្យ​ស្រវឹង​ទាញ​កាំបិត​ប៊័​ង​តោ​ដេញ​កាប់​ប្រពន្ធ​របួស​២​កន្លែង​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ ដែល​អំពើហិង្សា​ក្នុង​គ្រួសារ​នេះ​កើតឡើង​នៅ​ថ្ងៃទី​២២​កក្កដា​ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​សិត្បូ ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ រ៉ូ ស្រីមុំ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ​ត្រូវជា​ប្រពន្ធ​។ ចំណែក​ជនល្មើស​ជា​ប្តី​ឈ្មោះ​ម៉​ង់ យ​ន អាយុ​៣៨​ឆ្នាំ​ជនជាតិខ្មែ​មុខរបរ ជាង​ធ្វើ​ពាងទឹក​(​ឃាត់ខ្លួន​)​។ អ្នក​ទាំង​២​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​វត្ថុតាង​ចាប់យក​កាំបិត​បុ័ងតោ​មួយ​។​

​    ​ប៉ូលិស​បន្តថា  បន្ទាប់ពី​រស់នៅ​ជាមួយគ្នា​មិន​ចុះសម្រុង ប្រពន្ធ​បាន​ប្តឹង​សុំ​លេ​លះ​ប្តី​។ ក្រោយមក​ឈ្មោះ​ម៉​ង់​យ​ន ដឹងថា​តុលាការ​ខេត្តកណ្ដាល កោះហៅ​ឱ្យចូល​ខ្លួន​នៅ​ថ្ងៃទី​១០​សីហា​ឆ្នាំ​២០១៦ តាម​បណ្ដឹង​ឈ្មោះ​រ៉ូ ស្រីមុំ​សុំ​ប្ដឹង​លែងលះ ប្ដី​ឈ្មោះ​ម៉​ង់​យ​ន​។ ពេលនោះ​ឈ្មោះ ម៉​ង់ យ​ន​ខឹង​ប្រពន្ធ ក៏​ទិញ​ស្រា​ផឹក​រហូត​មាន​សភាព​ស្រវឹង​ហើយ​បាន​យក​កាំបិត​បុ័ងតោ​ដេញ​កាប់​ប្រពន្ធ​បណ្ដាល​ឲ្យ​មុត​កំភួនដៃ​ខាងឆ្វេង​១​កន្លែង​និង​ស្មា​ខាងឆ្វេង​១​កន្លែង​។

​    ​ប៉ូលិស​បន្តទៀតថា  ពេល​ទទួលបាន​ព័ត៌មាន​ខាងលើ ប៉ូលិស​ប៉ុស្ដិ៍​សិត្បូ​បាន​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន​ឈ្មោះ​ម៉​ង់ យ​ន រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្អាង ដើម្បី​បន្ដ​ចាត់ការ​តាម​នីតិវិធី​៕​

 

adverise with khmeread

មតិយោបល់