1284764500000514 0 image a 35 1469128333542

Xabi Alonso ទទូច​ឱ្យ​ក្រុម​ទាំងពីរ​ក្នុង​ក្រុង Manchester ប្រឹងប្រែង​និង​ត្រៀមខ្លួន​ឱ្យ​ស័ក្តិ​សមជា​ក្រុម​កំពូល​លើ​លោក​

    ​Xabi Alonso បាន​ជំរុញ​ឱ្យ​កីឡាករ​របស់​ក្រុម​គូប្រជែង​យក្ស​ទាំងពីរ​នៅ​ទីក្រុង Manchester រៀបចំខ្លួន​ឱ្យបាន​ល្អ​បំផុត​សម្រាប់​រដូវ​កាល​ថ្មី​។​

​    ​ខ្សែបម្រើ​ក្រុម Bayern Munich រូបនេះ គឺជា​កីឡាករ​ម្នាក់​ដែល​ធ្លាប់​មានឱកាស​ធ្វើការ​ជាមួយ Pep Guardiola និង Jose Mourinho ហើយ​អ្នកចាត់ការ​ទាំងពីរ​បាន​ចាត់ទុក Alonso ជា​សមាជិក​សំខាន់​នៃ​ក្រុម​របស់​ពួកគេ​។​

​    ​ប្រធានបទ​ដ៏​ធំ​សម្បើម​នៃ​យុទ្ធនាការ​ប្រជែង​ពាន Premier League នឹង​ជាការ​ប្រយុទ្ធ​ដ៏​ក្តៅគគុក​រវាង Manchester City និង Manchester United ជាមួយនឹង​យុទ្ធសាស្ត្រ​របស់ Guardiola ទល់នឹង Mourinho គឺជា​អ្វីដែល​ប្រិយមិត្ត​បាល់ទាត់​ចង់ដឹង​បំផុត​នាពេល​បច្ចុប្បន្ន​។​

​    ​Alonso បាន​ចងចាំ​អំពី​អ្វីដែល​បាន​ផ្ទុះឡើង​រវាង​លោក Guardiola និង​លោក Mourinho នៅពេលដែល​ពួកគេ​បាន​កាន់កាប់​តំណែង​ក្នុង​ក្រុម​គូប្រជែង​ធំជាងគេ​បំផុត​របស់​ពិភពលោក​គឺ Barcelona និង Real Madrid ហើយ​គាត់​បាន​និយាយថា ប្រវត្តិសាស្ត្រ​ដ៏​កក្រើក​នឹង​កើតឡើង​រវាង​អ្នក​ទាំងពីរ​ម្តងទៀត​។​

​    ​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​បញ្ជាក់ថា "​ពួកគេ​ទាំងពីរ​គឺមាន​ភាពស្រដៀងគ្នា​ខ្លាំងណាស់ ពោល​ជាម​នុស្ស​ពូកែ​ប្រឹងប្រែង​ខ្លាំង​ដូចគ្នា និង​មាន​មហិច្ឆតា​ខ្ពស់​ដូចគ្នា​។ ចំពោះ​បាល់ទាត់​វិញ ពួកគេ​មាន​វិធីសាស្ត្រ និង​បច្ចេកទេស​ខុសគ្នា​។ អ្វីដែល​អ្នកទទួលបាន​ពី​អ្នក​ទាំងពីរ គឺ​អំណាច​នៃ​ការជំរុញ​ទឹកចិត្ត និង​ភាពជា​អ្នកដឹកនាំ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​វា​នឹង​ជាការ​ដ៏​គួរឱ្យ​រំភើប​បំផុត​ក្នុង​ទស្សនា​ពួកគេ​ប្រកួត​គ្នា ជាពិសេស​ឥឡូវនេះ​គឺ​ពួកគេ​នៅក្នុង​ទីក្រុង​ដូចគ្នា​។ ខ្ញុំ​នឹង​តាមដាន​គ្រប់ការ​ប្រកួត​រវាង​ក្រុម​ទាំងពីរ​"៕

 

ប្រភព៖ Daily Mail

មតិយោបល់