adverise with khmeread 1

នាង Minhee សមា​ជិ​កក្រុម Stellar មាន​បញ្ហា​ដាច់​ខ្សែ​អាវ ប៉ុន្ដែ​នាង​មិន​ព្រម​ឈប់​សុខចិត្ត​បន្ត​ការសម្ដែង​ទាំង​វេទនា​

    ​នាង Minhee សមា​ជិ​ក្រុម Stellar បានធ្វើឱ្យ​អ្នកគាំទ្រ​បើកភ្នែក​ធំៗ បន្ទាប់ពី​នាង​មាន​បញ្ហា​របូត​ខ្សែ​អាវ​របស់​នាង​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​កាលពី​ថ្ងៃទី ២០ ខែកក្កដា នាង Minhee និង​សមាជិក​ក្រុម​របស់​នាង​បាន​សម្ដែង​បទ​ចម្រៀង "Crying" នៅ​កម្មវិធី MBC Music's Show Champion ហើយ​នៅពេលដែល​នាង​សម្ដែង​បាន​កណ្ដាល​ទី​នៃ​បទ​ចម្រៀង​ស្រាប់តែ​ធ្វើឱ្យ​អ្នកមើល​បើកភ្នែក​ធំៗ​។​

​    ​តារាចម្រៀង​រូបនេះ​ត្រូវបាន​គេ​ឃើញ​សើច​ញឹមៗ ខណៈ​នាង​រាំ​ទាំង​កាន់​ខ្សែ​អាវ​នោះ​ជាប់ដៃ​កុំឱ្យ​មានរឿង​ខ្មាស់​គេ​បន្ថែមទៀត​។​

​    ​យ៉ាងណាមិញ ការសម្ដែង​នាង​បាន​ទៅ​យ៉ាង​រលូន​ដដែល បើទោះជា​មាន​ឧបទ្ទវ​ហេតុនេះ​កើតឡើង​ក៏ដោយ​៕

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់