adverise with khmeread Iphonebattery

មានរឿង​អ្វី​កើតឡើង​ប្រសិនបើ​អ្នក​សាក​ថ្ម​ទូរស័ព្ទ​ចោល​ពេញ​មួយ​យប់​?

    ​អ្នក​ប្រហែលជា​បាន​ឮថា​ការ​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ​មួយ​យប់​គឺ​អាក្រក់​ដល់​ថ្ម​របស់​អ្នក​។​

​    ​យោងតាម​សាកលវិទ្យាល័យ Battery University ជា​វេ​ប​សាយ​មួយ​ដំណើរការ​ដោយ​ក្រុមហ៊ុន Cadex បានឱ្យដឹងថា ការ​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក នៅពេល​វា​ពេញ​និង​នៅតែ​បន្ត​សាក​វា​ក្នុងស្ថានភាព​ថាមពល​ពេញ​ខ្លាំង នឹង​ធ្វើឱ្យ​កម្រិត​គីមី​ក្នុង​ថ្ម​ទូរស័ព្ទ​ខូច​ឬ​ថមថយ​គុណភាព​។​

​    ​ប៉ុន្ដែ​រឿង​នោះ​មិន​ពិត​ដូច​ការរៀបរាប់​ខាងលើ​នោះទេ​។​

​    ​នៅក្នុង​ចម្លើយ​របស់​វេ​ប​សាយ Quora អ្នកនិពន្ធ​បច្ចេកវិជ្ជា​លោក Jesse Hollington បាន​ប្រាប់​អ្នក​នូវ​អ្វីៗ​ទាំងអស់ ដែល​អ្នក​ត្រូវតែ​ដឹង​អំពី​ថា​តើ​ថ្ម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​អ្នកដំណើរ​យ៉ាងម៉េច​។​

​    ​ការ​សាក​ថ្ម​ទូរស័ព្ទ​របស់​អ្នក​ពេញ​មួយ​យប់​នឹងមិន​បង្ករ​ឱ្យមាន​បញ្ហា​ដល់​ថ្ម​នោះឡើយ​។​

​    ​គ្រប់​ឧបករណ៍​ទាំងអស់​ដែល​ប្រើ​ថ្ម Lithium Ion ឬក៏ Lithium Polymer ត្រូវតែមាន​បញ្ចូល​សៀគ្វី​មួយ​កាត់ផ្ដាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ថ្ម​ពេញ ១០០ ភាគរយ​។​

​    ​អ្នក​អាច​សង្កេតមើល​តើ​វា​ផ្ដាច់​ឬ​មិន​ផ្ដាច់​តាមរយៈ​ឆ្នាំ​សាក នៅពេល​អ្នក​កំពុង​សាក​ថ្ម ឆ្នាំង​សាក​នឹងមាន​សភាព​ក្ដៅ ប៉ុន្ដែ​នៅពេលដែល​វា​សាក​ដល់ ១០០ ភាគរយ​ឆ្នាំ​សាក​នឹង​ត្រជាក់​ស្រេ​ប​។ នេះ​បង្ហាញថា​ថ្ម​ប្រភេទ Lithium Ion និង Lithium Polymer បាន​កាត់ផ្ដាច់​ចរន្ត​ដោយ​ស្វ័យប្រវត្តិ​ពិតមែន​។​

​    ​អ្វីដែល​ធ្វើឱ្យ​ថ្ម​ស្មា​ត​ហ្វូ​ន​របស់​អ្នក​ថមថយ​គុណភាព និង​ខូច​ថ្ម​នោះ​គឺ​ការប្រើប្រាស់​វា​រហូតដល់​អស់​នៅសល់ ០ ភាគរយ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់