adverise with khmeread Untitled 1

គាត់​យក​មាន់​ដេក​ក្បែរ​មុង អ្វីដែល​កើតឡើង​គឺ​គ្មាន​នរណា​នឹកស្មាន​ដល់​ឡើយ​!

    ​ប្រសិនបើ​អ្នក​ធុញទ្រាន់​នឹង​ក្លិន​ធូបមូស និង​សំឡេង​រំខាន​របស់​សត្វ​មូស និង​ចង់​គេង​លក់​ស្រួល​បែប​ធម្មជាតិ​ដោយ​គ្មាន​មូស​ខាំ ការ​គេង​នៅ​ជិត​មាន់​អាចជួយ​បាន​។​

​    ​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ក្លិន​របស់​សត្វ​មាន់​អាចធ្វើឱ្យ​សត្វ​ជញ្ជក់​ឈាម​នេះ​រត់គេច​ពី​មនុស្ស​។​

​    ​ខណៈដែល​វិធី​នេះ​ស្ដាប់​មើលទៅ​ដូចជា​ចម្លែក ប៉ុន្ដែ​វា​អាចជួយ​មនុស្ស ៣,២ ពាន់​លាន​នាក់​ពី​ជំងឺគ្រុនចាញ់​។​

​    ​ដូច​នៅក្នុង​រូបភាព អ្នកស្ម័គ្រចិត្ត​បាន​ដេក​លើ​គ្រែ​ដោយ​ចង​មុង​។ ពួកគេ​បាន​រកឃើញថា​គ្មាន​សត្វល្អិត​សូម្បី​តែមួយ​នៅក្នុង​បន្ទប់​ដែលមាន​សត្វ​មាន់​ដាក់​នៅក្បែរ​។ 

​    ​មុននេះ ពួកគេ​បាន​សាកល្បង​ដេក​ដោយ​គ្មាន​មាន់​នៅក្បែរ ហើយ​ឃើញថា​មាន​ទាំង​សត្វល្អិត និង​មូស​នៅក្នុង​បន្ទប់​ធ្វើតេស្ដ​ព្រោងព្រាត​៕

adverise with khmeread
ប្រភព៖ Daily Star

អ្នកនឹងចូលចិត្ត

មតិយោបល់