adverise with khmeread 1

​ឯណា លីដា ឈើ​យ​? រូបសាក់​របស់ Zlatan បាត់​ទៅណា​អស់ហើយ​?

​    ​មានការ​ងឿងឆ្ងល់​ជាច្រើន​បាន​លេចឡើង​នៅក្នុង​សប្តាហ៍​នេះ បន្ទាប់ពី Zlatan Ibrahimovic បាន​បង្ហោះ​វីដេអូ​មួយ​នៃ​ការបង្ហាញ​វិជ្ជា​គុន​របស់គាត់​ខ្លះៗ​នៅលើ​ឆ្នេរសមុទ្រ​។​

​    ​សំណួរ​ដំបូង​ត្រូវបាន​ចោទសួរ​ថា​៖ ហេតុអ្វី​បានជា​គាត់​មិន​ចូលរួម​បំពេញ​កាតព្វកិច្ច​ធ្វើដំណើរ​ទស្សនកិច្ច​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United អ៊ីចឹង​?

​    ​ហើយ​បន្ទាប់មក​សម្រាប់​សំណួរ​ទី​ពីរ​ត្រូវបាន​សួរថា​៖ តើ​រូបសាក់​បាត់​ទៅណា​អស់ហើយ​?

​    ​ជាការ​ពិត អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Jose Mourinho បាន​និយាយ​អំពី​សំណួរ​ទីមួយ​ក្នុងអំឡុង​សន្និសីទកាសែត​ក្នុងប្រទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ ដោយ​ពន្យល់​ពី​មូលហេតុ​ដែល Ibrahimovic នៅតែ​ស្ថិតក្នុង​ថ្ងៃ​សម្រាក​ដដែល ខណៈដែល​តារាបាល់ទាត់​មួយចំនួន​ដែល​លេង​ក្នុង Euro 2016 បាន​វិល​ត្រឡប់មក​បំពេញ​កាត​ព្វ​កិច្ច​ជាមួយ​ក្លឹប​របស់ខ្លួន​ស្ទើរ​ទាំងអស់​ទៅហើយនោះ​។​

​    ​Mourinho បាន​ពន្យល់​នៅឯ​សន្និសីទកាសែត​ក្នុង​ទីក្រុង​សៀង​ហៃ​ថា "​ឈុត​ដែល​ស្លៀក​ត្រូវ​គឺ​ឈុត​ដែល​បាន​វាស់​ត្រឹមត្រូវ​។ កីឡាករ​ពីរ​នាក់​មិនអាច​ដូចគ្នា​បានទេ​។ ការសម្រេចចិត្ត​របស់​ខ្ញុំ​ចំពោះ Zlatan គឺ​កើតឡើង​ចេញពី​ការវិភាគ​អំពី​ពេលវេលា និង​ការពិភាក្សា​ជាមួយនឹង​បុគ្គលិក​របស់ខ្ញុំ​។ ទោះជា​បី​ជាការ​ពិត គាត់​បាន​ចាក​ចេញពី Euro មួយ​ប្រកួត​មុន​កីឡាករ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ប៉ុន្តែ​គ្រប់យ៉ាង​គឺ​ខុសគ្នា​"​។​

​    ​បន្ទាប់មក Mourinho បាន​រុញ​សំណួរ​ទី​ពីរ​ទាក់ទិន​រូបសាក់​របស់ Zlatan ឱ្យ​អ្នកកាសែត​ជួយ​ឆ្លើយ​ជំនួស​គាត់​។

​    ​Zlatan បាន​សាក់​ឈ្មោះ​មនុស្ស ១៥ នាក់​ដែល​រងគ្រោះ​ទុរ្ភិក្ស និង​គ្រោះ​អត់ឃ្លាន​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​នេះ​នៅ​ជុំវិញ​សកលលោក​។

​    ​មុននេះ​គាត់​បាន​និយាយថា "​ខ្ញុំ​មាន​រូបសាក់​អំពី​ឈ្មោះ​មនុស្ស​អាច​លុប​បាន​ចំនួន ១៥ នាក់ វា​ជា​ឈ្មោះ​មនុស្ស​ពិត​មកពី​ជុំវិញ​ពិភពលោក​។ រូបសាក់​ទាំងនោះ​បានរ​លុប​ទៅ​បាត់​មែន ប៉ុន្តែ​ពួកគេ​នៅតែ​នៅទីនេះ​។ ខ្ញុំ​សង្ឃឹមថា​អ្នក​អាច​មើលឃើញ​ពួកគេ​តាមរយៈ​រូបខ្ញុំ​"៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់