adverise with khmeread 1

​មើល​ក្នុងភូមិ​គ្រឹះ​របស់ Luke Shaw បន្តិច​សិន មុននឹង​ផ្ទះ​តម្លៃ ២,៦ លាន​ផោន​នេះ​ត្រូវ​លក់​ចេញ​

    ​ខ្សែការពារ​ក្រុម​បិសាច​ក្រហម Manchester United កីឡាករ Luke Shaw កំពុង​ដើររក​មើល​ផ្ទះ​ថ្មី បន្ទាប់ពី​ភូមិគ្រឹះ​តម្លៃ ២,៦​លាន​ផោន (​ជាង​៣,៤​លាន​ដុល្លារ​) របស់គាត់​បានប្រកាស​ដាក់លក់​។​

​    ​តារាបាល់ទាត់​វ័យ ២១​ឆ្នាំ​រូបនេះ​បាន​ផ្លាស់​ទៅ​ស្នាក់​ភូមិគ្រឹះ​ប្រណិត​នេះ ក្រោយពី​ការផ្ទេរ ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) របស់គាត់​ពី​ក្រុម Southampton កាលពី​ពីរ​ឆ្នាំមុន ប៉ុន្តែ​បច្ចុប្បន្ន​គាត់​សម្លឹង​ឃើញ​ការផ្លាស់​ទីលំនៅ​ពី​ទីក្រុង​មួយ​នេះ​។​

​    ​តើនរ​ណាខ្លះ​ដែល​សម្រេច​ចិត្តបាន​ភ្លាមៗ​ថា​ត្រូវតែ​ចាក​ចេញពី​ទីលំនៅ​ដែល​គាត់​រស់នៅ​បច្ចុប្បន្ន​ដែល​រួមមាន​រោងភាពយន្ត​ផ្ទាល់ខ្លួន រួមជាមួយ​នឹង​អាង​ហែល​ទឹក និង​ចាន​ត្រាំ​ទឹក​ក្តៅ​នៅក្នុង​ផ្ទះ​ដ៏​ប្រណិត​ទាំងនេះ​?

​    ​មានការ​លើកឡើងថា Shaw ត្រូវ​ប្រឈម​នឹង​ការតស៊ូ​មួយ​ដើម្បី​បញ្ចុះបញ្ចូល​អ្នកចាត់ការ​ថ្មី​ក្រុម​បិសាច​ក្រហម Jose Mourinho អំពី​អនាគត​របស់គាត់​នៅ​ទឹកដី Old Trafford ប៉ុន្តែ​វា​ហាក់ដូចជា​មិន​ទំនង​នោះឡើយ​ដែលថា​គាត់​នឹង​ត្រូវបាន​គេបោះបង់​ចោល ជាពិសេស​នៅពេលដែល​គាត់​បាន​បញ្ចេញ​សមត្ថភាព​លេង​ដ៏​អស្ចារ្យ​ក្នុងជំនួប​មិត្តភាព​មុន​បើក​រដូវ​កាល​។​

​    ​តែ​មុននឹង​ផ្ទះ​នេះ​ត្រូវ​លក់​ចេញ សូម​មើល​ខាងក្នុង​ទាំងអស់គ្នា ថា​តើ​ផ្ទះ​នេះ​ស្អាត​ដល់​កម្រិតណា​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់