adverise with khmeread 1

ឡាន​លាយ​ស៊ីម៉ងត៍​ដាច់​ហ្វ្រាំង​បុក​រះ​រថយន្ត​៥​គ្រឿង​ទាំង​ព្រឹក​នៅ​គល់ស្ពាន​ច្បារអំពៅ​

​    ​ភ្នំពេញ​៖ រថយន្ត​តូច​ចំនួន​៥​គ្រឿង​បាន​រង​នូវ​ការខូចខាត​បន្ទាប់ពីរ​ថ​យន្ត​លាយ​ស៊ីម៉ង់ត៍​បើក​ចុះ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​ជ្រុល​ទៅបុក​រះ​រថយន្ត​ទាំង​៥​គ្រឿង​ទាំង​ព្រឹក តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ឡើយ​។​

​    ​គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ថ្មី​ខាងកើត ស្ថិតក្នុង​ភូមិ​ព្រែក សង្កា​ត​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​

​    ​ប៉ូលិស​និយាយថា រថយន្ត​បង្ក​ម៉ាក FUSO ពណ៌​ខៀវ ជា​របស់​ក្រុមហ៊ុន​ហុង​គួ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 5A-0496 អ្នកបើកបរ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។​

​    ​ចំណែក​រថយន្ត​៥​គ្រឿង​ដែល​រង​នូវ​ការខូចខាត​រួមមាន​ម៉ាក​កូរ៉ូឡា​ចំនួន​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ​, ម៉ាក​RAV4​ខូចខាត​មធ្យម និង​ម៉ា​កឡង់​គ្រី​ស័​រ​ស៊េរី​ទំនើប ខូចខាត​កាង​ខាងមុខ និង​ម៉ាក​លុច​ស៊ី​ស RX300 ពណ៌​ស ខូចខាត​ទ្វារ​១​ចំហៀង​តែម្តង​។​

​    ​ប៉ូលិស​បន្តថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​រថយន្ត​លាយ​ស៊ីម៉ង់​ត៍របស់​ក្រុមហ៊ុន ហុង​គួ​ន បើក​ចុះ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ពេលនោះ​ស្រាប់តែ​ជាន់​ហ្វ្រាំង​អត់​ស៊ី​ក៏​បុក​រះ​រថយន្ត​ចំនួន​៥​គ្រឿង​តែម្តង បណ្តាល​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ​ចំនួន​២​គ្រឿង និង​៣​គ្រឿង​ទៀត​ខូចខាត​បន្តិចបន្តួច តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​នោះឡើយ​។ មូលហេតុ​ជា​កំហុស​បច្ចេកទេស​ខាង​រថយន្ត​លាយ​ស៊ីម៉ង់ត៍​ពោលគឺ​ដាច់​ហ្វ្រាំង​។​

​    ​ក្រោយ​កើតហេតុ​រថយន្ត​ដែល​រង​នូវ​ការខូចខាត​ចំនួន​៥​គ្រឿង និង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់