adverise with khmeread 1

រថយន្ត Range Rover ម្ចាស់​ស្រវឹង​បើក​បុក​ម៉ូតូ​ខ្ទេច​ម្ចាស់​រងរបួស (​មាន​វីដេអូ​)

​    ​ភ្នំពេញ៖ បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើករថយន្ត​បត់​ចុះ​ផ្លូវ​ទេព​ផន​ជ្រុល​ចូលទៅ​គន្លង​ផ្លូវ​គេ​បណ្ដាលឱ្យ​ម៉ូតូ​មួយគ្រឿង​ដែល​ជិះ​ឡើងមក​មិន​ប្រ​យ​ត្ន័​បណ្ដាលឱ្យ​ម៉ូតូ​បាន​ជ្រុល​ទៅបុក​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​អ្នកជិះ​រងរបួស​បន្តិច​បន្តួច​។​

​    ​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង 1​និង​30​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​24​ខែកក្កដា ឆ្នាំ​2016 ត្រង់ចំណុច​ផ្លូវ​182​កែង​និង​ផ្លូវ​271 ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​2 ខណ្ឌទួលគោក​។​

​    ​តាម​ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ពីរ​នាក់​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-8899 តាមផ្លូវ​271​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុងស្ថានភាព​ស្រវឹង​ស្រវឹង​។​

​    ​លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ខាងលើ​មានបំណង​បត់​ចុះ​តាមផ្លូវ​182​តែ​ពេលនោះ​រថយន្ត​បាន​ជ្រុល​បត់​រំលោភ​លើផ្លូវ​អាទិភាព​របស់គេ  បណ្ដាលឱ្យមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​ឆ្នាំ​2010​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កោះកុង 1A -6845 បើកបរ​តាមផ្លូវ​182​ក្នុងទិសដៅ​កើត​ទៅ​លិច​ជិះ​ដោយ​បុរស​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ​ហើយ​បណ្ដាលឱ្យ​ម៉ូតូ​ជ្រុល​ទៅបុក​រថយន្ត​តែម្តង​។​

​    ​គ្រោះថ្នាក់​នេះ​បណ្ដាលឱ្យ​ខាង​ម៉ូតូ​ខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ចំណែក​ម្ចាស់​ម៉ូតូ​និង​អ្នករួមដំណើរ​ទទួលរ​ង​របួសស្រាល​។ ភ្លាមៗ​នោះ​អ្នកបើកបរ​ម៉ូតូ​ពេល​គេ​បើក​ម៉ូតូ​ទៅបុក​រថយន្ត​នោះ​ស្រាប់តែ​ឃើញ​រថយន្ត​សេរី​ទំនើប​ទំនងជា​ភ័យ​ខ្លួន​ហើយ​ទើបបានជា​គាត់​រត់ចោល​ម៉ូតូ​និង​មិត្តភក្ដិ​គាត់​ម្នាក់ទៀត​ដែល​អង្គុយ​ពីក្រោយ​នោះ​ទាំង​មិនដឹងថា​ខ្លួនឯង​ជា​អ្នក​ត្រូវ​សោះ​។​

​    ​ក្រោយពេល​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​បាន​និយាយ​សម្រួល​ជាមួយ​អ្នករួមដំណើរ​ដែល​ជិះ​លើ​ម៉ូតូ​នោះ  ហើយ​ខាង​ម្ចាស់​រថយន្ត​ដំបូង​បាន​និយាយថា​ទទួល​ចេញថ្លៃ​ខូចខាត​ទាំងស្រុង​ទៅលើ​ភាគី​ខាង​ម៉ូតូ​។ តែ​ពេលទៅដល់​កន្លែង​ជួសជុល​ម៉ូតូ​ស្រាប់តែ​ខាង​ភាគី​រថយន្ត​បែរជា​ក្រឡាស់​ពាក្យសម្ដី​មិន​ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ម៉ូតូ​ទៅវិញ​។​

​    ​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ខណ្ឌទួលគោក​មក​វាស់វែង​កន្លែងកើតហេតុ​តែ​ពេល​ខាង​ចរាចរណ៍​ទៅដល់​និយាយ​សម្របសម្រួល​ម្ដងទៀត​ខាង​រថយន្ត​ក៍​ព្រម​ចេញថ្លៃ​ខូចខាត​ទៅខាង​ម៉ូ​តី​វិញ​ទៅ​៕​

 

adverise with khmeread

មតិយោបល់