adverise with khmeread 0

David Beckham ថត​ពាណិជ្ជកម្ម​មួយ​ប្លង់​នេះ​ធ្វើឱ្យ​អ្នក​ចាំមើល EPL អន្ទះសារ​ចង់ឱ្យ​រដូវ​កាល​ថ្មី​មកដល់​ស្អែក​នេះ​

​    ​ក្នុងចំណោម​វត្ថុ​ពីរ​តើ​អ្នក​ស្រឡាញ់​មួយណា​? បាល់ទាត់ ឬ David Beckham? សំណួរ​នេះ​សម្រាប់​ចោទសួរ​តែ​លើ​នារីៗ​តែប៉ុណ្ណោះ​។​

​    ​ជ្រើស​មួយណា​ក៏​មិន​ថ្វី​ដែរ ប៉ុន្តែ​អ្នកគាំទ្រ​បាល់ទាត់​មួយចំនួនធំ​ប្រាកដជា​ដឹង​ច្បាស់​ណាស់​ថា​នរណា​ជា​មនុស្ស​ដំបូង​គេ​ដែល​បានធ្វើឱ្យ​នារីៗ​ងាក​មក​មើល​បាល់ទាត់​នោះ​។ អ្នក​ប្រហែលជា​នឹក​គិតថា​នោះ​គឺជា Cristiano Ronaldo ហើយ​មើលទៅ ប៉ុន្តែ​មិនមែន​គាត់​ទេ នោះ​គឺ David Beckham​។​

​    ​មិនជា​ថ្វី​នោះទេ ងាក​មក​ចាប់អារម្មណ៍​ជាមួយនឹង​ការត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​លី​ក​កំពូល​អង់គ្លេស Premier League ឯណេះ​វិញ ជាមួយនឹង​សិទ្ធិ​ចាក់ផ្សាយ​ចំនួន ១២៦​ប្រកួត​របស់​ទូរទស្សន៍ Sky Sport ដែលជា​ចំនួន​ច្រើនជាងគេ​បំផុត​នៃ​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​របស់ខ្លួន ពួកគេ​បានសម្រេច​ចិត្ត​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​ធំ​តាម​ចំនួន​ប្រកួត​នេះដែរ​។​

​    ​នៅក្នុង​វីដេអូ​គេ​បាន​ប្រទះឃើញ Beckham បាន​ចេញមកក្រៅ​ដើម្បី​រត់​នៅ​ទីសាធារណៈ គាត់​បាន​រត់​ត្រឹកៗ​ឆ្លងកាត់​គ្រប់​អ្វីៗ​ដែល​បាន​កើតឡើង​នៅ​ចំពោះមុខ និង ឈុត Highlights ពី​ទម្រង់​ខុសគ្នា​កាលពី​រដូវ​កាល​មុន​។ ហើយ​ថែមទាំង​បាន​ចូលទៅ​បារ​មួយ​ដើម្បី​ចូលរួម​អបអរ​ការប្រកួត​យ៉ាង​លឿន​ផងដែរ​។​

​    ​ក្មេងៗ​មួយ​ហ្វូង​តូច​កំពុង​លេង​បាល់ទាត់​ត្រូវបាន​គេ​ឃើញ​ស្រែកហៅ​ឈ្មោះ​របស់ Vardy ខណៈដែល Rashford មានឈ្មោះ​នៅលើ​កញ្ចក់​អេក្រង់​ទូរទស្សន៍ រីឯ Beckham បាន​ឈប់ឈរ​មើល​ពី​ក្រៅ​បង្អួច និង​ឆ្ពោះ​ដំណើរ​ទៅដល់​ទឹកដី Emirates របស់​កាំភ្លើង​ធំ Arsenal ។​

​    ​ខ្សែភាពយន្ត​រយៈពេល​ខ្លី​មួយ​នេះ ត្រូវបាន​ផលិត​ដោយ​លោក Frederic Planchon ខណៈដែល​គាត់​បាន​ព្យាយាម​ចាប់យក​នូវ​លទ្ធផល​មិនអាច​ទស្សន៍ទាយ​បាន​នៃ​ក្របខ័ណ្ឌ Premier League​។​

​    ​ដោយ​ចំណាយ​មនុស្ស​ចូលរួម​ដល់​ទៅ ៥០០​នាក់​បន្ថែម​នៅក្នុង​វីដេអូ​មួយ​នេះ ប្រហែលជាមិនមាន​នរណាម្នាក់​ដែល​នឹងមាន​សំណាង​ដូច​បុរស​មាឌធំ​ម្នាក់​ដែល​ចាប់​ឱប Beckham នា​អំឡុង​ការចាប់ផ្តើម​វីដេអូ​បាន​បន្តិច​នោះឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់