adverise with khmeread Untitled 1

ចិន​ចាប់ផ្តើម​រុះរើ​ទីក្រុង​ជម្រាលភ្នំ​ដ៏​ស្រស់ស្អាត​នៅ​ទី​បេ​តិ៍​

    ​កម្មករ​របស់​រដ្ឋាភិបាល​ចិន​កំពុងតែ​កម្ទេច​អគារ និង​បណ្ដេញ​ប្រជាជន​ចេញពី​ទីក្រុង Larung Gar ជា​មជ្ឈមណ្ឌល​រៀន​ធម៌​ព្រះពុទ្ធសាសនា​នៅ​ទី​បេ​តិ៍​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ នេះ​បើ​យោងតាម​វេ​ប​សាយ Dailymail ចេញផ្សាយ​នៅ​ថ្ងៃទី ២២ កក្កដា​។​

​    ​ចលនា​រំដោះ​ទី​បេ​តិ៍​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៏​បាន​និយាយថា កម្មករ​រដ្ឋាភិបាល​បាន​កំពុង​កម្ទេច​លំនៅដ្ឋាន​ប្រជាជន និង​បណ្ដេញ​ប្រជាជន ដែល​រស់នៅ​ទីនេះ ស្ថិតនៅ​ភាគ​ខាងលិច​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​    ​ក្រុមមនុស្ស​និរទេស​ខ្លួន​ប៉ុន្មាន​ក្រុម​បាន​និយាយថា អាជ្ញាធរ​ក្នុងស្រុក​បានទទួល​បញ្ជា​តាំងពី​ខែមិថុនា ដើម្បី​កាត់បន្ថយ​ចំនួន​លោកសង្ឃ​និង​ដូនជី​រស់នៅ​ទីនោះ​។​

​    ​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៨០ កន្លែង​នេះ​បាន​ទាក់ទាញ​ព្រះ​ស​ង្ឈ​កាន់​ព្រះពុទ្ធសាសនា​និង​ដូនជី​ទី​បេ​តិ៍​យ៉ាងច្រើន ដើម្បី​រៀន​ធម៌​ព្រះ​។​

​    ​ក្នុង​ឆ្នាំ ២០០១ រដ្ឋាភិបាល​បាន​បណ្ដេញ​លោក​ស​ង្ឈ​រាប់ពាន់​អង្គ ប៉ុន្តែ​ទីតាំង​នេះ​បាន​រីកដុះដាល​គួរឱ្យកត់សម្គាល់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់